(+855) 11 909 020 / 69 909 011

ទឹកដោះម្ដាយជួយពន្លឿនដល់ការលូតលាស់ប្រព័ន្ធប្រឆាំងជំងឺរបស់ទារក

សុខភាពៈ ទឹកដោះម្ដាយ គឺជួយជម្រុញឱ្យប្រព័ន្ធតតាំងនឹងជំងឺរបស់ទារក មានការលូតលាស់ល្អ និងរឹងមាំ ព្រមទាំងធ្វើឱ្យទារកមានសុខភាពល្អថែមទៀតផង។ កាលណាប្រព័ន្ធតតាំងនឹងជំងឺរបស់ទារក លូតលាត់បានល្អ នោះទារកមិនងាយឈឺ នឹងកាត់បន្ថយអត្រាប្រឈមនឹងជំងឺរលាកពោះវៀន។ ដូច្នេះ ម្ដាយគ្រប់រូប គួរតែផ្ដល់ទឹកដោះដល់កូនៗឱ្យបានទៀងទាត់៕ 

 

សូមបញ្ជាក់ថាៈ មេរោគបាក់តេរី និងវីរុស អាចឆ្លងមកទារកបាន តាមរយៈការផ្ដល់ទឹកមិនស្អាតឱ្យទារកផឹក ឱ្យទារកបៀមវត្ថុផ្សេងៗដែលមានមេរោគ (ឧបករណ៍ក្មេងលេង និងក្បាលដោះសិប្បនិមិត្ត) រួមទាំងអ្នកដែលគ្មានអនាម័យ (ដៃមិនស្អាត ខោអាវប្រឡាក់...) មកប៉ះពាល់ទារកជាដើម៕ 

 

-កែសម្រួលៈ សុខក្រម - Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់