សុខភាពៈ កត្តាដែលនាំឱ្យត្រចៀកទទួលសំឡេងបានខ្សោយ និងជំងឺថ្លង់ត្រចៀក គឺអាចបណ្ដាលមកពីៈ
- ក្បាលទទួលរងការប៉ះទង្គិចខ្លាំង
- តំណពូជ
- កង្វះអនាម័យត្រចៀក
- ជំងឺរលាកត្រចៀកធ្ងន់ធ្ងរ
ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហាត្រចៀកថ្លង់ លោកអ្នកត្រូវសម្អាតត្រចៀកឱ្យបានស្អាត កុំឱ្យក្បាលទទួលរងការប៉ះទង្គិចខ្លាំង កាត់បន្ថយការស្ដាប់ឧបករណ៍សំឡេង ដែលបំពងសំឡេងខ្លាំងៗ និងជាពិសេសគួរតែពិគ្រោះយោបល់ ជាមួយគ្រូពេទជំនាញឱ្យបានត្រឹមត្រូវ៕
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់