(+855) 11 909 020 / 69 909 011

វិធីងាយៗ បំបាត់ស្នាមប្រេះនៅតាមកែងជើង

សុខភាពៈ ដើម្បីបំបាត់ស្នាមប្រេះលើកែងជើង លោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះ។ 

 

គ្រឿងផ្សំៈ

- ក្រូចឆ្មារ ១ ផ្លែ ច្របាច់យកទឹក 

- ក្រមួន Vaseline (មិនមែនឡេ) 

- ស្រោមជើងមួយគូ

 

វីធីធ្វើៈ

- លាយគ្រឿងផ្សំចូលគ្នា 

- រួចលាបលើបាតជើងបរិវេណប្រេះ ហើយពាក់ស្រោមជើង មុនពេលចូលគេង 

- ព្រឹកឡើងលាងសម្អាតចេញ 

- អនុវត្តវិធីនេះ ឱ្យបានជាប់លាប់នោះ ស្នាមប្រេះបាតជើងនិងជាសះស្បើយ ហើយទន់រលោងថែមទៀតផង។ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និង សម្រស់