(+855) 11 909 020 / 69 909 011

វិធីងាយៗ បើចង់ថែរក្សាក្រចកឱ្យស្អាតជានិច្ច

សុខភាពៈ បើលោកអ្នក​ ជាពិសេសសុភាពនារី ចង់ទទួលបានក្រចកស្អាត និងថែរក្សាឱ្យនៅស្អាតជានិច្ច សូមអនុវត្តតាមការណែនាំខាងក្រោមនេះ៖ 

 

- គួរមានកន្រ្តៃកាត់ក្រចកផ្ទាល់ខ្លួន ចៀសវាងប្រើប្រាស់រួមគ្នា អាចឆ្លងមេរោគក្នុងករណីមានរបួស

-ជ្រើសរើសថ្នាំលាបក្រចកមានគុណភាព ទើបមិនប៉ះពាល់ដល់សុខភាពរបស់ក្រចក 

-ចៀសវាងថ្នាំលាបក្រចកក្លែងក្លាយ ឬអន់គុណភាព ព្រោះវាអាចបណ្ដាលឱ្យក្រចកស្ងួតងាយបាក់ 

-ក្រចកអាចផ្ទុកមេរោគ ហេតុនេះគួរកាត់ក្រចកឱ្យខ្លីល្មម ហើយឧស្សាហ៍លាងដៃ និងក្រចក ដោយទឹកស្អាត សាប៊ូ និងទឹកក្រូចឆ្មារ

-ចំពោះថ្នាំក្រចកដែលមានពណ៌ក្រម៉ៅ គួរលាបថ្នាំទ្រនាប់ក្រចកជាមុនសិន សឹមលាបថ្នាំក្រចកដែលមានពណ៌ក្រម៉ៅ

-សូមកុំទុកថ្នាំលាបនៅលើក្រចក រហូតដល់រយៈពេល ៣ ទៅ ៥ ថ្ងៃ ព្រោះវានាំឱ្យក្រចកខូច។ 

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពស្រ្តី និងបរទេស​