(+855) 11 909 020 / 69 909 011

ស្វែងយល់ពីអាការអួលរបស់លោកអ្នក

សុខភាពៈ អួល ជាអាការ ដែលបណ្ដាលមកពីរោគពីកំណើត ស្លាក់ ដុះសាច់ត្រង់បំពង់អាហារ ជម្ងឺប្រសៃប្រសាទ ដុះថង់សាច់ក្នុងបំពង់អាហារ ដុះឆ្អឹងខ្លីនៅត្រង់បំពង់អាហារ និងភើ។ ក្នុងករណីធ្ងន់ធ្ងរ លោកអ្នកអាចអួលទឹកថែមទៀតផង។ 

 

បើលោកអ្នកមានអាការអួលខុសប្រក្រតី សូមប្រញ៉ាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា ចៀសវាងទុកយូរនាំឱ្យជម្ងឺវិវត្តធ្ងន់ធ្ងរ ឈានដល់ការវះ​កាត់​បំពង់​អាហារ ដូចជា​ច្រឹបសាច់​ដុះ ឬឆ្អឹង​ខ្ចីចោល​ចាក់ថ្នាំ​ព្យាបាល​ដំបៅ​រលាក​ក្នុង​បំពង់​អាហារជាដើម។ ហើយជួនកាលកាត់បំពង់អាហារចោល ហើយតភ្ជាប់ក្រពះមកដល់បំពង់កតែម្ដងក៏មានដែរ។ ដោយឡែក ចំពោះករណីអួលដោយសារតែ ខ្សោយ​ប្រព័ន្ធ​ប្រសាទ​ទី៩ និងទី​១០​ ជាដំបូន្មានល្អ លោកអ្នកគួរតែរកពេទ្យចិត្តសាស្រ្តប្រឹក្សាយោបល់ជាមួយគ្នា។ 

 

វិធី​បង្ការ​ការអួល គឺលោកអ្នកត្រូវរកមូលហេតុ ដែលធ្វើឱ្យលោកអ្នកអួល និងរុះរាន់ទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីប្រឹក្សាយោបល់ ក្នុងករណីលោកអ្នកអួលញឹកញាប់ពេក។ 

 

សូមបញ្ជាក់ថាៈ ក្នុងករណីអួលចំណីអាហារធម្មតា ដែលនរណាៗក៏ជួបប្រទះក្នុងជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ វាមិនជាបញ្ហាអីទេ ក៏ប៉ុន្តែក្នុងករណី ដែលលោកអ្នកអួល បណ្ដាលមកពីជម្ងឺ ឬអាការៈផ្សេងៗវិញ សូមប្រញាប់រុះរាន់រងគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងសម្រស់