សុខភាពៈ មនុស្សម្នាក់ ដែលស្ថិតក្នុងវ័យ ទារកទើបនឹងកើត និងអាយុក្រោម៦ខែ និងរំលងហូតមកដល់វ័យជំទង់ គឺជាវ័យដែលលូតលាស់លឿនបំផុត។
ស្ថិតក្នុងវ័យខាងលើនេះ ឪពុកម្ដាយ អាណាព្យាបាល និងខ្លួនយើងផ្ទាល់ ត្រូវយកចិត្តទុក ក្នុងការទទួលទានអាហារ និងធ្វើលំហាត់ប្រាណ ដើម្បីសុខភាពល្អ និងការលូតលាស់រឹតតែល្អប្រសើរ។
បន្ថែមពីលើនេះ មនុស្សប្រុសស្រី និងលែងលូតកំពស់ក្នុងវ័យ ១៨ ឆ្នាំ តែចំពោះមនុស្សប្រុសអាចបន្តលូតបានប៉ុន្មានឆ្នាំទៀត អាស្រ័យលើសុខភាពរបស់គេផ្ទាល់៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់