សុខភាពៈ ជម្ងឺដុំសាច់ក្នុងខួរក្បាល ជាជម្ងឺកាចសាហាវមួយ ដែលអ្នកកើតជម្ងឺនេះ អាចរស់បានត្រឹមតែ ៩ ខែ ទៅ ១ ឆ្នាំប៉ុណ្ណោះ។ ជម្ងឺនេះភាគច្រើនកើតឡើងលើមនុស្ស ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ។ គ្មានហេតុផលច្បាស់លាស់ ដែលបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យកើតជម្ងឺដុំសាច់ក្នុងខួរក្បាលនោះទេ តែគេអាចសន្និដ្ឋានបានខ្លះៗថា ដុំសាច់ក្នុងខួរក្បាល គឺអាចបណ្ដាលមកពី គ្រួសារធ្លាប់មានអ្នកកើតជម្ងឺនេះ អត្រាជនជាតិស្បែកសកើតច្រើនជាងគេ ប៉ះពាល់នឹងសារធាតុគីមីច្រើនពេក នឹងប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងចល័តភ្ជាប់ជាមួយត្រចៀកញឹកញាប់ពេក៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់