សុខភាពៈ ក្លិនខ្លួន គឺមិនមែនជារឿងធម្មតានោះទេ វាពិតជាធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លាំងណាស់ ជាពិសេសពេលចូលក្នុងចំណោមគេឯង។ ក្លិនខ្លួន បណ្ដាលមកពីក្រពេញនៅតាមបរិវេណក្លៀក ប្រដាប់ភេទ ក្រលៀន គូទ និងសុដន់ បញ្ចេញសារធាតុ ដែលមានក្លិនមកខាងក្រៅ តាមរយៈការបែកញើស។ ជាមួយគ្នានេះ ការអនាម័យខ្លួនមិនបានដិតដល់ បណ្ដាលឱ្យមានក្អែល និងមេរោគប្រមូលផ្ដុំ ជាមូលហេតុចម្បងនាំឱ្យមានក្លិនខ្លួន។ ហើយការប្រែប្រួលលំនឹងជាតិអាស៊ីដបាស ឬហៅថា PH ក៏ជាមូលហេតុធ្វើឱ្យមានក្លិនផងដែរ។ អាស៊ីដបាស មានតួនាទីរក្សាតុល្យភាពអាស៊ីដនៅលើស្បែក ដូច្នេះ កាលណា អាស៊ីដបាស ប្រែប្រួលលំនឹង វានឹងបង្កឱ្យមានក្លិនខ្លួន៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់