(+855) 11 909 020 / 69 909 011

ស្វែងយល់ពីសត្វចៃ ស្បែកក្បាល និងសក់របស់យើង

សុខភាព ៖ ចៃ ជាសត្វល្អិត ដែលរស់នៅលើសរសៃសក់ ស្បែកក្បាល និងតាមរោម។ វាចិញ្ចឹមជីវិត ដោយការបឺតឈាម និងស៊ីកម្អែលជាអាហារ។ ចៃ​អាច​មាន​ជីវិត​រស់​នៅលើ​មនុស្ស​បានរាប់​ខែ និង​អាច​ស្លាប់​ទៅ​វិញ​ក្នុង​អំឡុង​ពេល​ពីរ​សបា្ដហ៍​ប្រសិន​បើវារស់នៅ​ក្រៅ​ខ្លួន​មនុស្ស។ 

 

កត្តាចម្បងដែលនាំឱ្យកើតចៃ គឺការរស់នៅក្នុងទីកន្លែងដែលគ្មានអនាម័យ និងពុំបានយកចិត្តទុកដាក់ក្នុងការថែរក្សាខ្លួនប្រាណ ដូចជា ងូតទឹកពុំបានដិតដល់ និងមិនសូវប្រើប្រាស់ក្រូចឆ្មារ ក្រូចសើច ឬផលិតផលថែរក្សាសក់ និងស្បែកក្បាល។

 

ដើម្បីទប់ស្កាត់ការកកើតចៃនៅលើសក់ និងស្បែកក្បាល លោកអ្នកគ្រាន់តែចៀសវាងប្រើប្រាស់របស់របររួម ដូចជា សម្លៀក​បំពាក់ កន្សែង ក្រមា ក្រាស​សិត​សក់​ជា​ដើម។ កុំ​ប៉ះ​ពាល់​ផ្ទាល់​ដេក​ក្បែរ ឬ​កើយ​ខ្នើយ​ជាប់​គ្នានឹង​អ្នក​មាន​ចៃ។ ជាពិសេសត្រូវអនាម័យខ្លួន ស្បែកក្បាល និងសក់ជាប្រចាំ។ 

 

វិធីងាយៗបំផុត ដើម្បីកម្ចាត់ចៃចេញពីស្បែកក្បាល​ គឺគ្រាន់តែលោកអ្នកយក ស្និត​សិតចៃមកសិតសក់ ដើម្បីយកមេចៃ កូនចៃ និងប្រើទឹក​ខ្មេះ​កក់​លើ​សក់​បូតយក​ពង​ចៃចេញ។ បន្ទាប់មក ព្យាយាមងូតទឹកកក់សាប៊ូឱ្យបានញឹកញាប់ ហើយសម្លៀកបំពាក់ត្រូវស្អាតជានិច្ច។ ជាមួយគ្នានេះ មិនត្រូវបណ្ដោយ​ឱ្យសក់ក្បាលរបស់ខ្លួនកៀកកិតនឹងសក់ក្បាលរបស់អ្នកដទៃឡើយ ព្រោះវាអាចឆ្លងគ្នាបាន។ ក្នុងករណីមានចៃច្រើន កម្ចាត់មិនចេះអស់សោះ សូមប្រញាប់រុះរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជាការស្រេច៕ 

 

-កែសម្រួល ៖ សុខក្រម-Sokhakrom

-ដកស្រង់ពី ៖ សុខភាព-សម្រស់