(+855) 11 909 020 / 69 909 011

ញ៉ាំអាហារទាំងនេះ នឹងជួយឃាត់ឈាម ពេលមានរបួស

សុខភាព ៖ បើលោកអ្នកទទួលទាន ស៊ុ​ត​ ឬ​ពង​មាន់​ ពង​ទា​ បន្លែ​ដែល​សម្បូរ​ស្លឹក​ អា​ហារ​ជាតិ​ទឹក​ដោះ ​ប្រេង​រុក្ខ​ជាតិ​ សារជាតិនៅក្នុងអាហារប្រភេទនេះ នឹងជួយឃាត់​ឈាម​ ឬ​ប្រ​ឆាំង​នឹ​ងកា​រហូរ​ឈាម​ នៅពេលដែលអ្នកមានរបួស ព្រោះវាមានផ្ទុក វី​តា​មីនកា​ (k) ដែលជាវីតាមីនជួយឃាត់ការហូរឈាម ។ វី​តា​មីនកា​(k) ​ដើរ​តួ​នា​ទី​សំ​ខាន់​ផង​ដែរ​ នៅ​ក្នុង​ការ​ជួយ​ភ្ជាប់​សារ​ធាតុ​កាល់​ស្យូម​ទៅ​នឹង​ឆ្អឹង ។​ មនុស្សពេញវ័យ ត្រូវការវីតាមីនកាជាប្រចាំ ក្នុងបរិមាណ​៤៥​មី​ក្រូក្រាម​។ កង្វះវីតាមីនកានាំឱ្យប៉ះពាល់ដល់សុខភាព ។ ​ផ​ល​ប៉ះ​ពាល់​ដែល​ចម្បង​ជាង​គេ ​គឺ​នាំ​ឱ្យមាន​ការ​ហូរ​ឈាមច្រើននៅពេលដែលមានរបួស ៕

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់