សុខភាព ៖ កុមារគ្រប់រូប តែងតែមានការហូរឈាមច្រមុះ យ៉ាងតិចក៏ម្ដងដែរ។ មូលហេតុដែលបណ្ដាលឱ្យកុមារ ហូរឈាមច្រមុះ គឺអាចមកពីកុមារ យកដៃកេះ ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ ឬមកពីការប៉ះទង្គិចច្រមុះ ទៅនឹងរបស់អ្វីម្យ៉ាង។ ក្រៅពីនេះ មានមូលហេតុមួយចំនួនទៀតដែរ ដូចជា ជម្ងឺគ្រាប់ឈាម វៀចឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះជាដើម។
ទាក់ទងនឹងការហូរឈាមច្រមុះរបស់ក្មេងនេះដែរ អ្នកជំនាញបានណែនាំពីទម្លាប់ខុសឆ្គងមួយចំនួន ដែលមាតាបិតា និងអាណាព្យាបាលតែងតែធ្វើកន្លងមក នៅពេលដែលក្មេងហូរឈាមច្រមុះ។ ទម្លាប់ខុសឆ្គងទាំងនោះដូចជា ៖
- យកដៃទះក្បាលក្មេងតិចៗ ៖ ការធ្វើបែបនេះ វាមិនអាចបញ្ឈប់ហូរឈាម តែវាធ្វើឱ្យឈាមហូរសម្រុកមកកាន់តែខ្លាំង
- ចាប់ក្បាលក្មេងឱ្យងើយទៅលើ ៖ ការធ្វើបែបនេះ វាអាចធ្វើឱ្យឈាមហូរចូលទៅក្នុងផ្លូវដង្ហើម និងឈ្លក់ ដល់ក្មេង
- យកវត្ថុ ឬសារធាតុផ្សេងៗញាត់ច្រមុះ ដែលគ្មានអនាម័យ និងអាចបង្កជាគ្រោះថ្នាក់សុខភាពដល់ក្មេងជាដើម។
សូមបញ្ជាក់ថា ៖ ក្នុងករណីដែលក្មេងហូរឈាមច្រមុះ ញឹកញាប់ពេល សូមយកក្មេងទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះវាបណ្ដាលមកពីក្មេងមានជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ៕
- កែសម្រួលៈ សុខក្រម- SokhaKrom
- ដកស្រង់ពីៈ សុខភាព និងបរទេស