(+855) 11 909 020 / 69 909 011

ផ្សែងបារី បំផ្លាញសុខភាពក្មេង និងទារក

សុខភាព ៖ ការណែនាំបានបង្ហាញថា ផ្សែងបារីបានបំផ្លាញសុខភាពរបស់ក្មេង និងទារក ដូចជាៈ

 

- ធ្វើឱ្យកុមារក្អក និងជំងឺផ្តាសាយ

- ប៉ះពាល់ដល់ការលូតលាស់ 

- ថាមពលក្នុងខ្លួនរបស់ទារក និងក្មេង ចុះខ្សោយ

- រលាកទងសួត

- មានជំងឺរលាកសួត

- ពិបាកដកដង្ហើម 

- ជំងឺរលាកស្រោមខួរ

- អត្រាគ្រោះថ្នាក់បំផុតនោះ គឺអាចធ្វើឱ្យទារកស្លាប់ផងដែរ...។ 

 

ការលើកឡើងខាងលើនេះ គឺជាកត្តាមួយចំនួនដែលក្មេងរងផងប៉ះពាល់ ដោយសារផ្សេងបារី។  

 

ដូច្នេះ ប្រសិនបើលោកអ្នក កំពុងតែស្ថិតនៅទីកន្លែងដែលមានទារក និងក្មេង នៅក្បែរ ឬកំពុងតែបីទារក ឬក្មេង សូមកុំជក់បារីឱ្យសោះ។  

 

សូមបញ្ជាក់ថា ៖ ទាក់ទងនឹងបញ្ហាអំពីផ្សេងបារីនេះ ក្នុងអំឡុងពេលដែលស្រ្តីពរពោះ គឺហាមដាច់ខាតមិនឱ្យជក់បារី ទទួលទានស្រា (ភេសជ្ជៈមានជាតិស្រវឹង)...ឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក ហើយពេលទារកកើតមក មានសុខភាពមិនល្អ និងបាត់បង់ភាពឆ្លាតវ័យពីកំណើត៕ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងបរទេស