(+855) 11 909 020 / 69 909 011

ទម្លាប់មិនល្អ ៣ យ៉ាង ដែលស្រ្តីគួរបញ្ឈប់ ក្នុងការរស់នៅប្រចាំថ្ងៃ

សុខភាព ៖ អ្នកឯកទេសជំនាញរោគស្រ្តី បានឱ្យដឹងថា ទម្លាប់ខុសឆ្គង ៣ យ៉ាង ដែលសុភាពនារីមួយចំនួន កំពុងតែធ្វើ គួរតែបញ្ឈប់ដើម្បីសុខភាព​ និងភាពស្រស់ស្អាតរបស់ខ្លួន។ 

 

ទម្លាប់ទាំង ៣ យ៉ាង នេះ មានដូចជាៈ 

 

១. ស្លៀកពាក់រឹប ឬតឹងពេកញឹកញាប់ពេក វាអាចធ្វើឱ្យរលាកស្បែក ឆ្លងមេរោគផ្សិតក្នុងសុដន់ ឈាមរត់មិនល្អ និងហើមជាដើម។ 

២. គេងមិនដោះអាវទ្រនាប់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពសុដន់ ពីព្រោះសម្ពាធពីអាវទ្រនាប់អាចបំផ្លាញ់កោសិការបស់សុដន់។ ក្រៅពីនេះ ខ្សែរបស់អាវទ្រនាប់អាចធ្វើឲ្យមានស្នាមជាំ ឬធ្វើឲ្យមានការឈឺចាប់ផងដែរ។ 

៣. ប្រើសំឡីអនាម័យពេញមួយថ្ងៃ ដោយមិនបានផ្លាស់ប្ដូរ វាអាចហុចឱកាសឱ្យមេរោគក្នុងសំឡី ចូលទៅក្នុងទ្វារមាសវិញ។ ជាដំបូន្មានល្អបំផុត ស្រ្តីគ្រប់រូប គួរតែធ្វើការផ្លាស់ប្ដូរសំឡីអនាម័យក្នុងមួយថ្ងៃឱ្យបាន យ៉ាងហោចណាស់ ៤ ម៉ោងម្ដង។ តែក្នុងករណីទ្វារមាសរបស់ស្រ្តី នៅតែស្អាត គ្មានភាពកខ្វក់ គឺអាចផ្លាស់ប្ដូរ ៦ ម៉ោងម្ដង ក្នុងមួយថ្ងៃ។ 

 

ដូច្នេះ ដើម្បីសុខភាព និងភាពស្រស់ស្អាត ស្រ្តីគ្រប់រូប គួរតែបញ្ឈប់ការស្លៀកពាក់រឹប និងតឹងពេក, គេងដោះអាវទ្រនាប់ និងផ្លាស់ប្ដូរសំឡីអនាម័យ ៤ ទៅ ៦ ដង ក្នុងមួយថ្ងៃ៕ 

     

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក