(+855) 11 909 020 / 69 909 011

ពិសាស្រា មុនពេលរួមភេទ បើមានគភ៌ ប្រឈមនឹងជម្ងឺពិការភាពពីកំណើត

សុខភាព៖ ការណែនាំមួយចំនួនពី អ្នកជំនាញសុខភាពរោគស្រ្តី បានឱ្យដឹងថា បុរស និងស្រ្តី ដែលពិសាស្រាមុនពេលរួមភេទ ហើយមានផ្ទៃពោះក្រោយពេលរួមភេទ អាចជាមូលហេតុ ដែលធ្វើឱ្យគភ៌លូតលាស់ពុំបានល្អ ជំងឺអាល់កុលរបស់គភ៌ (FAS) ពិការភាពពីកំណើតដែលទាក់ទងនឹងជាតិអាល់កុល (ARBD) និងពិការភាពផ្សេងៗទៀត បណ្ដាលមកពីគ្រឿងស្រវឹង (ARND)។ 

ការណែនាំដដែលនេះ បានបង្ហាញផងដែរថា បុរស និងស្រ្តី ជាពិសេសស្រ្តីផ្ទាល់ ដែលមានតួនាទីបង្កើតគភ៌ ដាច់ខាតកុំពិសាស្រា ប្រសិនបើមានផែនការយកកូន តាមរយៈការរួមភេទ។

បន្ថែមពីលើនេះដែរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ស្រ្តីត្រូវបានណែនាំ ឱ្យនៅឆ្ងាយពីបរិយាកាសមានជាតិពុល និងគីមី ដាច់ខាតកុំជក់បារី និងពិសាស្រា៕ 

-កែសម្រួលៈ សុខក្រម-Sokhakrom 

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក និងmedicinenet