(+855) 11 909 020 / 69 909 011

ខ្លឹមសារ ៣ ចំណុច ជួយដល់អ្នកធ្វើការស្រ្តេស្តខ្លាំង ដែលមិនអាចមើលរំលង

សុខភាព៖ ដើម្បីធ្វើឱ្យអារម្មណ៍រីករាយជាមួយការងារ ចាប់តាំងពីពេលចាប់ផ្ដើមម៉ោងធ្វើការ រហូតដល់ម៉ោងត្រឡប់ទៅផ្ទះវិញ និងបំបាត់ភាពតានតឹង ស្មុគស្មាញ ធុញថប់ អារម្មណ៍មិនស្រលះ ក្នុងអំឡុងពេលបំពេញការងារ សូមអនុវត្តតាមការណែនាំដូចខ្លឹមសារទាំង ៣ ខាងក្រោមនេះ។  

 

១. ដល់ម៉ោងធ្វើការ យើងត្រូវធ្វើការងារណា ដែលងាយស្រួលធ្វើ ដើម្បីឱ្យអារម្មណ៍របស់យើងរីករាយជាមួយនឹងការងារ តាំងពីពេលចាប់ផ្ដើមរហូតដល់ចប់។ បន្ទាប់មក សឹមចាប់ផ្ដើមធ្វើទៅលើការងារណា ដែលពិបាកៗជាក្រោយ។ 

 

២. ពេលតានតឹងក្នុងម៉ោងធ្វើការ យើងគួរដកឃ្លាពីការងារណាដែលធ្វើឱ្យយើងស្មុគស្មាញ ហើយងាកមកធ្វើអ្វីដែលយើងចូលចិត្តវិញ ឬធ្វើអ្វីដែលឱ្យអ្នកសប្បាយចិត្ត ដូចជា មើលវីដេអូសំណើច ជជែកជាមួយនរណាម្នាក់ គិតដល់រឿងដែលធ្វើឱ្យអ្នកសើច និងសប្បាយចិត្តជាដើម។ 

 

៣. ក្នុងករណី ការងារដោះស្រាយមិនបាន យើងគួរយកការងារនោះ ទៅជជែកជាមួយនរណាម្នាក់ ដែលគិតថាអាចជួយយើងបាន ចៀសវាងធ្វើវាទាំងអារម្មណ៍មិនល្អ ព្រោះវាមានតែធ្វើឱ្យយើងរឹតតែស្មុគស្មាញកាន់តែខ្លាំង ហើយលទ្ធផលក៏មិនសូវគាប់ចិត្តដែរ។ ការធ្វើបែបនេះ នឹងជួយយកសំពាធការងារចេញពីខ្លួនយើង។ ជាមួយគ្នានេះដែរ វិធីសាស្រ្តមួយ ត្រូវបានបុគ្គលិកការងារជាច្រើននាក់ អះអាងឱ្យដឹងថា អាចជួយបំបាត់ភាពតានតឹងពីការងារ ដែលល្អប្រសើរជាងការសម្រាកទៅទៀតនោះ គឺចាប់ផ្ដើមធ្វើការងារណា ដែលងាយស្រួល ហើយរៀបចំទុកដាក់ របស់របរលើតុការងាររបស់លោកអ្នក ឱ្យបានស្រឡះស្អាត ឬទៅតាមចំណង់ចំណូលចិត្ត។  

 

កែសម្រួលៈ សុខក្រម-Sokhakrom 

ប្រភពៈ ក្រុមការងារសុខក្រម