សុខភាព៖ ទឹកដូង មិនត្រឹមតែជាភេសជ្ជៈធម្មជាតិ ជួយបំបាត់ជាតិទឹកក្នុងខ្លួននោះទេ វាថែមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនយ៉ាង ដល់សុខភាពអ្នកទទួលទានថែមទៀតផង ដូចជា ប៉ូវ និងបង្កើនកម្លាំង សម្រួលដល់ប្រព័ន្ធរំលាយអាហារ សម្រកទម្ងន់ ទប់ស្កាត់ និងបន្ថយមុននៅលើផ្ទៃមុខ និងបំបាត់អាការៈ ហេវហត់ ធីងធោង និងចង់ក្អួតជាដើម។
ថ្វីត្បិតតែ ទឹកដូងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដូច្នេះមែន តែយ៉ាងណាក្រុមមនុស្សមួយចំនួន ត្រូវបានណែនាំថា គួរកាត់បន្ថយ ឬបើអាចមិនគួរទទួលទានទឹកដូងសោះ ក្នុងអំឡុងពេលសុខភាពខ្សោយ ឬកំពុងតែមានជម្ងឺអ្វីម្យ៉ាង។ ព្រោះថា ក្នុងអំឡុពេលនោះ សុខភាពនៃរាង្គកាយចុះទន់ខ្សោយ មិនអាចទប់ទល់នឹងឥទ្ធិពលទឹកដូងបានឡើយ ហើយវាមានតែនាំឱ្យជះឥទ្ធិពលអាក្រក់ មកលើសុខភាពវិញតែប៉ុណ្ណោះ។
ក្រុមមនុស្សដែលគួរកាត់បន្ថយ ឬមិនគួរទទួលទានទឹកដូងសោះ មានដូចជាៈ
- មនុស្សដែលខ្សោយសរីរាង្គ (រាងកាយចុះខ្សោយ, ស្បែកស្លេកស្លាំង, សាច់ដុំទន់ជ្រាយ, ជើងដៃមានសភាពត្រជាក់...)
- អ្នកមានជម្ងឺក្រពះ ក្រពះពិបាករំលាយអាហារ
- អ្នកដែលឧស្សាហ៍កើតជម្ងឺរាគរូស
- អ្នកកើតជម្ងឺមួយចំនួន (ជម្ងឺឬសដូងបាត សម្ពាធឈាមទាប ជំងឺរលាកសន្លាក់ បេះដូងដំណើរការមិនប្រក្រតី...)
- ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូង...។
- កែសម្រួលៈ សុខក្រម- SokhaKrom
- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក