(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ ៩ យ៉ាង ដែលអ្នកញ៉ាំគ្រាប់ផ្កាឈូករ័ត្ន

សុខភាព៖ ឈូករ័ត្ន ជារុក្ខជាតិម្យ៉ាង មានដើមកំណើតពីទ្វីបអាមេរិក ហើយត្រូវបានយកមកដាំនៅតាមបណ្ដាទ្វីបមួយចំនួន។ 

 

រុក្ខជាតិនេះ មានផ្ទុកសារធាតុជាច្រើន ដូចជា វីតាមីនA, ក្រុមវីតាមីន B, វីតាមីន C, វីតាមីន E, កាលស្យូម, សូដ្យូម,សង្កសី , ដែក , ទង់ដែង, ប៉ូតាស្យូម និងសារធាតុសំខាន់ៗជាច្រើនទៀត។ 

 

សារធាតុទាំងអស់នេះហើយ ដែលធ្វើឱ្យគ្រាប់ផ្កាឈូករ័ត្ន ផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ដូចជាៈ 

 

១. ការពារជំងឺ មហារីក 

២. ជំងឺលើសឈាម

៣. សម្រួលដំណើរឈាមរត់ និង សរសៃបេះដូង 

៤. ជំនួយក្រលៀន និងធ្វើឲ្យនោមធូរ 

៥​. កាត់បន្ថយកម្រិតខ្លាញ់ក្នុងឈាម 

៦. ជួយ ស្បែក ស្រស់ភ្លឺថ្លាមិនឆាប់ជ្រួញ និងក្មេងជាងវ័យ 

៧. ថែបំប៉ន សក់ ក្រចក ឲ្យភ្លឺរលោង 

៨. ការពារជំងឺ ពុកឆ្អឹង និង ឈឺ សន្លាក់ 

៩. ជួយឲ្យភ្នែកភ្លឺថ្លា  

 

ដូច្នេះ ពេលទទួលទានគ្រាប់ផ្កាឈូករ័ត្ន នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ ទាំង ៩ យ៉ាង ដូចបានជម្រាបជូនខាងលើនេះ។  

 

សូមបញ្ជាក់ថា៖ សូម្បីតែដើម ស្លឹក និងផ្កា នៃរុក្ខជាតិផ្កាឈូករ័ត្ន ក៏មានអត្ថប្រយោជន៍ផងដែរ ដោយត្រូវបានគេយកទៅផ្សំធ្វើជាឱសថព្យាបាលជម្ងឺ។ 

 

- ស្លឹក របស់ដើមផ្កាឈូករ័ត្ន ត្រូវបានគេយកទៅផ្សំជាថ្នាំ ព្យាបាលអាការឈឺចាប់ផ្សេងៗ ដូចជា ឈឺពោះ បន្ធូរអាការចុកណែនទ្រូង ជាំ ព្រម ថ្នាំបញ្ចុះនោម និងមេរោគក្នុងរាង្គកាយ រួមទាំងព្យាបាលអាការ ហឺត ទឹកនោមផ្អែមផងដែរ។ 

- ដើម របស់ដើមផ្កាឈូករ័ត្ន ត្រូវបានគេយកទៅផ្សំជាថ្នាំ បញ្ចុះនោម បន្ថយអាការក្អក, និងអាចយកមកបុកឱ្យម៉ដ្ឋ បិទដំបៅ ឬរបួសថ្មីដែលមានឈាម។ 

- ផ្កា របស់ដើមផ្កាឈូករ័ត្ន ត្រូវបានគេយកទៅផ្សំជាថ្នាំព្យាបាលអាការឈឺចាប់ផ្សេងដូចជា ក្បាល ធ្មេញ ក្រពះ ពេលមានរដូវ និងវិលមុខជាដើម។ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក និងបរទេស