(+855) 11 909 020 / 69 909 011

ពងមាន់ក្រហម ត្រូវបានច្នៃយកមកឱបសក់ឱ្យស្អាតរស់រវើក

សុខភាព៖ ពងមាន់ មិនត្រឹមតែជាអាហារបំប៉នប៉ុណ្ណោះនោះទេ ថែមទាំងមានអត្ថប្រយោជន៍ចំពោះសក់ថែមទៀតផង។ 

 

ការលើកឡើងនេះដោយសំអាងថា បើលោកអ្នកយកពង់មាន់ មកអប់សក់ក្នុងរយៈពេល ១៥ នាទី គឺជួយជម្រុញឱ្យសរសៃសក់របស់លោកអ្នក ទន់រលោង ស្អាត កាត់បន្ថយសក់បែកចុង និងជួយទប់ស្កាត់បញ្ហាសក់ខូច។  

 

ខាងក្រោមនេះជាការណែនាំ៖ 

គ្រឿងផ្សំៈ 

 

- ពងមាន់ (ពងមាន់ផ្នែកក្រហម)

- ប្រេងលាបសក់/ ឬទឹកដោះគោជូរ (ជ្រើសរើសមួយណាក៏បានដែរ) 

 

វិធីធ្វីៈ

- ជាដំបូង​ សូមយកពងមាន់ផ្នែកក្រហម លាយជាមួយប្រេងលាបសក់ ឬទឹកដោះគោជូរ 

- បន្ទាប់មកយកវាមកលាបឱ្យសព្វសរសៃសក់ រងចាំ១៥នាទីក្រោយ សឹមលាងសម្អាតចេញជាការស្រេច។ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក