(+855) 11 909 020 / 69 909 011

របបអាហារនេះ ធ្វើឱ្យសក់រឹងមាំ និងកាត់បន្ថយសក់ជ្រុះ

សុខភាព៖ របបអាហារបានចូលរួមចំណែកជម្រុញឱ្យសរសៃសក់ស្អាត រឹង​មាំ ទន់ល្មើយ និងទប់ស្កាត់បញ្ហាជ្រុះសក់។ 

 

អាហារមួយចំនួនមានសម្បូរសារធាតុអង់ទី​អុងទី​លីន វីតា​មីន E និង​វីតាមីន C ​ដែលមានគុណប្រយោជន៍ដល់សរសៃសក់ ដោយវាជួយ​ចិញ្ចឹម និងបំប៉ន​សរសៃ​សក់ឱ្យរឹង​មាំ ព្រមទាំងកាត់​បន្ថយ​បញ្ហាជ្រុះសក់ថែមទៀតផង។ 

 

ខាងក្រោមនេះ ជាប្រភេទអាហារដែលធ្វើឱ្យស្អាត រឹងមាំ ទន់រលោង៖

- បន្លែ​ដែលមាន​ពណ៌​បៃតង ដូចជា ស្ពៃហាង​ស្ពៃជើង​ទា ខាត់ណា...

- ផ្លែឈើ ដូចជា ​ផ្លែប៉ោម ត្រពាំង​បាយជូរ ក្រូច និងផ្លែទាប​បារាំង...​

- អាហារប្រភេទសាច់ក៏ចូលរួមចំណែកយ៉ាងល្អសម្រាប់សក់ផងដែរ

 

សូមញ៉ាំអាហារ ដែលមានបញ្ចូលគ្រឿងផ្សំខាងលើ ទើបទទួលបានអត្ថប្រយោជន៍ចំពោះសក់រឹតតែខ្លាំង ខុសពីអាហារធម្មតា។  

 

សូមបញ្ជាក់ថាៈ ​ក្នុងករណី លោកអ្នកបរិភោគអាហារខ្វះវីតាមីនគ្រប់គ្រាន់ ព្រមទាំងមិនបានយកចិត្តទុកដាក់ក្នុងការថែទាំសក់ នោះសរសៃសក់របស់លោកអ្នក ច្បាស់ជាប្រឈមមុខនិងបញ្ហា សក់ខូច បែកចុង គ្មានទម្ងន់ និងបញ្ហាសក់ជ្រុះខុសពីធម្មតា៕  

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក