សុខភាព៖ ការណែនាំបង្ហាញពីអ្នកឯកទេសភ្នែក បានឱ្យដឹងថា ដើម្បីចូលរួមព្យាបាល និងកាត់បន្ថយការប្រឈមនឹងបញ្ហាមីញ៉ូបភ្នែក សូមអនុវត្តតាមវិធីសាស្រ្ត ៥ យ៉ាងខាងក្រោមនេះ។
១- ឱ្យភ្នែកបានសម្រាកពី ២ទៅ៣នាទី ក្នុង១ម៉ោង
២- កាត់បន្ថយការសម្លឹងមើលទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ ឬថេប្លេត យូរៗពេក
៣- ធ្វើចលនាភ្នែកជារង្វង់ឱ្យបានយ៉ាងតិច ១០ វិនាទី និងមើលឆ្វេងស្តាំចុះឡើងៗឱ្យបានយ៉ាងតិច ១០ ដង
៤- ត្រូវរៀនសូត្រក្នុងស្ថានភាព ដែលមានពន្លឺគ្រប់គ្រាន់ ចៀសវាងអានសៀវភៅ ក្នុងស្ថានភាពងងឹត
៥- ពិសាអាហារសម្បូររ៉ែ និងវីតាមីន ដូចជា ការ៉ុត ម្ទេស ប៉េងប៉ោះ ពោត ត្រប់ ផ្លែបឺរ ឪឡឹក ត្របែក ល្ហុង ស្វាយ ស្ត្របឺរី ក្រូច ចេក ស៊ុត ត្រី គ្រាប់ផ្លែឈើជាដើម ។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក និងបរទេស