សុខភាព៖ គេងស្រមុក គឺអាចបណ្ដាលមកពីទម្លាប់ពីកំណើត ការឡើងទម្ងន់ កន្លើតវែងខុសប្រក្រតី បញ្ហាខ្សោយសរីរាង្គណាមួយ ឬមានជម្ងឺក្នុងខ្លួន។
ការគេងស្រមុក ធ្វើឱ្យរាងកាយខ្វះអុកស៊ីសែនក្នុងរយៈពេលខ្លី។ ជាមួយគ្នានេះ បុគ្គលគេងស្រមុក ប្រឈមមុខនឹងជម្ងឺមួយចំនួនដូចជា បេះដូងខ្វះឈាម កើតជំងឺសួត និងជំងឺសរសៃឈាមខួរក្បាលជាដើម។
វិធីការពារ និងព្យាបាលបញ្ហាគេងស្រមុក៖
- គេងបែរទៅខាងឆ្វេង និងកើយខ្នើយខ្ពស់ ដើម្បីបើកបំពង់ខ្យល់ដកដង្ហើមបានស្រួល
- ការឡើងទម្ងន់ធ្វើឱ្យរាំងស្ទះផ្លូវដង្ហើមដើរបញ្ច្រាសចូលក្នុង អាចជាមូលហេតុធ្វើឱ្យយើងគេងស្រមុក ហេតុនេះគួរតែចាប់ផ្ដើមសម្រកទម្ងន់វិញ
- ការនឿយហត់ខ្លាំងពេក បូករួមទាំងការគេងមិនគ្រប់គ្រាន់ អាចជាមូលហេតុធ្វើឱ្យស្រមុក ហេតុនេះគួរតែចូលគេងពីព្រលប់ ឲ
- ក្នុងករណីដែលនរណាម្នាក់មានទម្លាប់គេងព្រលប់ បើពិសាស្រា ឬថ្នាំឱ្យគេងលក់ស្រួល អាចជាមូលហេតុធ្វើឱ្យដេកស្រមុកកាន់តែខ្លាំង
- កាត់បន្ថយ ឬគួរបញ្ឈប់ការញ៉ាំអាហារដែលមានជាតិទឹកដោះគោ មុនពេលចូលគេង ព្រោះសារធាតុទឹកដោះគោអាចជាមូលហេតុធ្វើឱ្យគេងស្រមុក
- សម្អាតផ្លូវដង្ហើមឱ្យបានស្អាត ដើម្បីឱ្យខ្យល់ដកចេញចូលបានស្រួល
- ក្នុងបន្ទប់គេងគួរតែមានសភាពមានសំណើម កុំស្ងួតពេក ព្រោះបើបន្ទប់គេងស្ងួតគឺធ្វើឱ្យបំពង់-កស្ងួត
- ដោយឡែកអ្នកស្គម អាចដេកស្រមុកដែរ ក្នុងករណីដែលកន្លើតវែងខុសប្រក្រតី ហើយចំពោះអ្នកស្គមដែលមានផ្លូវដង្ហើមតូចចង្អៀត នឹងគេងស្រមុកកាន់តែខ្លាំង។
បន្ថែមពីលើនេះដែរ ការទទួលទានចំណីអាហារ ត្រូវបានណែនាំថា បានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាគេងស្រមុកៈ
- ម្ទេសខ្មាំង
- អាចញ៉ាំទឹកក្ដៅ
- អាចញ៉ាំខ្ទឹមក្រហមតែមួយមុខ ឬគ្រាន់តែយកវាមកញី ហើយហិត ក៏បានដែរ
- យកខ្ញី ៣ ទៅ ៤ ចំណិត ចិតដាក់ក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចពិសា ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក