សុខភាព៖ វិធីខាត់ស្បែកតាមបែបធម្មជាតិងាយៗ ដោយគ្រាន់តែប្រើទឹកក្រូចឆ្មារ លាយជាមួយអំបិលម៉ត់ក្នុងបរិមាណសមល្មម រួចយកមកលាបលើស្បែកដងខ្លួនឱ្យសព្វ ទុកចោលរយៈពេល១៥នាទី ទើបលាងសម្អាតខ្លួនចេញជាការស្រេច។
វិធីខាត់ស្បែកនេះ ប្រើបានសម្រាប់ស្បែកទូទៅ ដោយមិនថាស្ងួត ឬខ្លាញ់នោះទេ។
ជាមួយគ្នានេះដែរ ក្នុងករណីខាត់ស្បែកនេះ បើលោកអ្នកមានរបួស អាចធ្វើឱ្យផ្សាបន្តិចបន្តួច ព្រោះក្រូចឆ្មារ មានជាតិអាស៊ីត និងអំបិល សុទ្ធតែមានផ្ទុកនូវសារធាតុធ្វើឱ្យផ្សាពេលត្រូវនឹងដំបៅ។
លោកអ្នកគួរតែខាត់ស្បែកបែបនេះ ឱ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ ទើបមានប្រសិទ្ធិភាពខ្ពស់ ដែលអាចជួយបំបាត់សន្លាក់ ស្នាមខ្មៅអុចតូចៗ និងជួយឱ្យស្បែកសស្អាតជាងមុន។
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក