សុខភាព៖ មានមូលហេតុជាច្រើន ដែលបណ្ដាលឱ្យសក់ជ្រុះ ក្នុងនោះរួមមានហ្សែន របបអាហារ កង្វះជាតិរ៉ែ និងវីតាមីនបំប៉ន ស្មុគស្មាញ គិតច្រើន មានជម្ងឺអ្វីក្នុងខ្លួនដែលអាចបង្កឱ្យសក់ជ្រុះ និងឥទ្ធិពលពីការប្រើប្រាស់ថ្នាំជាដើម។
ដើម្បីការពារ និងទប់ស្កាត់កុំឱ្យជ្រុះសក់តទៅទៀត ការណែនាំបានបង្ហាញថា ការគ្រប់គ្រងរបបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃជារឿងចាំបាច់ដែលត្រូវដឹង ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាពសក់ ដូចជា ជួយពង្រឹងសក់ពីគល់ដល់ចុង ថែរក្សានិងបង្ការសក់មិនឱ្យស្ងួតនិងខូច រួមទាំងផ្ដល់សំណើមដល់ស្បែកក្បាល និងសរសៃសក់ផងដែរ។ សំខាន់បំផុត គឺការពារកុំឱ្យសក់ជ្រុះតែម្ដង។
ខាងក្រោមនេះជាការបង្ហាញជូនពីការគ្រប់គ្រងអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃ។
+ការគ្រប់គ្រងរបបអាហារ
- ទទួលទានអាហារសម្បូរជាតិដែក ដូចជា សាច់ក្រហម សាច់មាន់ និងត្រី។ ចំណែកឯបន្លែ គឺសំដៅទៅលើ បន្លែពណ៌បៃតងដូចជា ប្រូខូលី ស្ពៃស្ពីណាច និងត្រកួន។
- ទទួលទានអាហារសម្បូរប្រូតេអ៊ីន ដូចជា ប្រភេទអាហារសមុទ្រ សាច់បក្សី ទឹកដោះគោ ហ្វ្រូមាត ទឹកដោះគោយ៉ាអួរ សណ្តែកសៀង អង្ករសម្រូប ប្រូខូលី ឬសាច់គោគ្មានខ្លាញ់ជាដើម។
- ទទួលទានអាហារសម្បូរជាតិវីតាមីន C ដូចជា ផ្លែឈើជូរៗ បន្លែពណ៌បៃតង សាឡាដ ដំឡូងដុត និងប៉េងប៉ោះ
- ទទួលទានអាហារមានផ្ទុកសារជាតិខ្លាញ់អាស៊ីតអូមេហ្គាបី ដូចជា សណ្ដែកសៀង...
+ទម្លាប់រស់នៅប្រចាំថ្ងៃ
- បើសក់មិនទាន់ស្ងួត សូមកុំទាន់តុបតែងសក់ ឬចូលគេងទាំងសក់មិនទាន់ស្ងួត។
- គួរជ្រើសរើសសាប៊ូកក់សក់ ដែលត្រូវនឹងស្បែកក្បាលរបស់អ្នក។ ក្នុងករណីដែលមិនដឹងថា គួរប្រើសាប៊ូណា សូមទៅពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
- សូមប្រើប្រាស់ផលិតផលថែរក្សាសក់ ដូចជា ថ្នាំលាប...ដែលមានគុណភាព។
កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស