(+855) 11 909 020 / 69 909 011

តើអ្វីជារោគសញ្ញា និងជាមូលហេតុធ្វើឱ្យកើតជម្ងឺស្អូច?

សុខភាព៖ ស្អូច ជាជម្ងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការ​ប៉ះ​​ពាល់​គ្នាដោយផ្ទាល់ និងផ្លូវដង្ហើម បណ្ដាលមកពីវីរុស Rubella ។   

 

ខាងក្រោមនជារោគសញ្ញាជម្ងឺស្អូច៖ 

 

​-ឈឺក្បាល​

-​ហៀរ​សំបោរ ឬ​តឹង​ច្រមុះ​

-​ឡើងកូនកណ្តុរនៅត្រង់ទីតាំងមួយចំនួននៃរាងកាយ ដូចជា ​ផ្នែក​ខាងក្រោម​នៃ​លលា​ក្បាល​, ក-​ខាងក្រោយ និង​ក្រោយ​ត្រចៀក​

-​កន្ទួល​ពណ៌​ផ្កាឈូក​ចាប់ផ្តើម​កើតមាន​នៅ​លើ​មុខ និង​រាលដាល​យ៉ាង​លឿន​ទៅលើ​ទ្រូង បន្ទាប់​មក​ដៃ និង​ជើង​

-​ឈឺ​ និងហើមសន្លាក់ដៃជើង ជាពិសេស​ក្មេងស្រីៗតែម្ដង​

-ក្តៅ​ខ្លួន​ខុសធម្មតា 

-មានចេញកន្ទួលក្រហម ចាប់ផ្ដើមពីក្បាលដល់ចុងជើង តែវាអាចនឹងបាត់វិញក្នុងរយៈពេលមួយសប្ដាហ៍៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក