សុខភាព៖ ការយកចិត្តទុកដាក់ក្នុងការថែទាំសម្រស់ ជាពិសេសត្រង់បរិវេណផ្ទៃមុខ គឺជាការចាំបាច់សម្រាប់បុរស នារីគ្រប់រូប។ បញ្ហាប្រឈម ដែលធ្វើឱ្យបាត់បង់សម្រស់ក្រៅពីមានស្នាម ទម្រង់មុខមិនស្អាត គឺផ្ទៃមុខកើតមុន។ ជម្ងឺមុនមានទៅតាមប្រភេទរបស់វា ដូចជា មុនខ្សាច់ និងមុនខ្ទុះធំៗ។
ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកតែវិធីកម្ចាត់មុនខ្សាច់ ដោយប្រើប្រាស់វិធីធម្មជាតិងាយៗតែប៉ុណ្ណោះ។
ជាការពិត ស៊ុត និងទឹកឃ្មុំ សុទ្ធតែមានប្រសិទ្ធភាពក្នុងការកម្ចាត់មុនខ្សាច់ដូចគ្នា។ ដូច្នេះ ដើម្បីឱ្យការកម្ចាត់មុនខ្សាច់ឱ្យរឹតតែមានប្រសិទ្ធិភាព គឺត្រូវលាយគ្រឿងផ្សំទាំង ២ មុខ ចូលគ្នាតែម្ដង។
ខាងក្រោមនេះជាការណែនាំពីររបៀបកម្ចាត់មុនខ្សាច់ដោយប្រើប្រាស់គ្រឿងផ្សំទាំង ២ លាយបញ្ចូលគ្នា។
គ្រឿងផ្សំៈ
- ស៊ុតមួយគ្រាប់ យកតែសាច់ពណ៌-ស
- ទឹកឃ្មុំសមល្មម ឬកម្រិតក្នុងបរិមាណមួយស្លាបព្រាបាយ
វិធីធ្វើៈ
- ក្រឡុកចូលគ្នាឱ្យសព្វ រួចលាបលើបរិវេណមុខមានមុន
- ទុកចោលឱ្យស្ងួត បន្ទាប់មកសឹមលាងចេញនឹងទឹកស្អាត
- ល្អបំផុត គឺគួរធ្វើមុនពេលចូលគេង
សូមបញ្ជាក់ថាៈ លោកអ្នកអាចយកតែសុត-ស មកលាបលើមុខ រួចយកក្រដាស់ស មកបិតពីលើរងចាំឱ្យស្ងួចសឹមបកចេញ ក៏អាចជួយកម្ចាស់មុនខ្សាច់ផងដែរ។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក