សុខភាព៖ សុដន់ ជាតំបន់ពិសេសដ៏ទាក់ទាញមួយរបស់សុភាពនារីគ្រប់រូប។ តែសុភាពនារី ឬយុវវ័យមួយចំនួន បានជួបប្រទះបញ្ហាសុដន់យារធ្លាក់ ទាំងមិនទាន់រៀបការ និងមានកូន។ ដោយសារតែបញ្ហានេះ ទើបធ្វើឱ្យសុភាពនារីមួយចំនួន មានការអៀនខ្មាស់ ព្រោះតែបាត់បង់សោភណ្ឌភាពត្រង់បរិវេណដើមទ្រូង។
ខាងក្រោមនេះ ជាការបង្ហាញជូននូវមូលហេតុធ្វើឱ្យសុដន់យារធ្លាក់ និងដំណោះស្រាយ៖
ទម្លាប់រស់នៅមិនល្អមួយចំនួន ដែលសុភាពនារីគួរដឹងគឺៈ
- សូមពាក់អាវទ្រនាប់ដែលមានទំហំប៉ុនសុដន់របស់អ្នក។ សូមកុំពាក់អាវទ្រនាប់តឹង និងធំជាងសុដន់របស់អ្នក ព្រោះវាជាមូលហេតុជម្រុញឱ្យសុដន់យារមុនវ័យ។
- ងូតទឹកក្ដៅឧណ្ហៗថ្វីត្បិតតែធ្វើឱ្យអារម្មណ៍ល្អ ស្រួលខ្លួនមែន តែវាបានចូលរួមចំណែកធ្វើឱ្យសុដន់របស់អ្នកយារផងដែរ។ ដូច្នេះ គួរតែចៀសវាង ឬយូរៗម្ដង។
ដោះស្រាយបញ្ហាសុដន់ធ្លាក់យារ ឱ្យតឹងណែនឡើងវិញៈ
- ការវះកាត់ ឬកែសម្ភស្ស ជារឿងដ៏ពេញនិយមរបស់សុភាពនារីគ្រប់រូប តែវាក៏ប្រឈមនឹងបញ្ហាសុខភាពផងដែរ។ ដូច្នេះ បើអាចគួរតែចៀសវាងវិធីសាស្រ្តនេះ។
- ល្អបំផុត គឺធ្វើលំហាត់ប្រាណ ដែលមានអំណោយផលដល់ការបន្តឹងសុដន់ឡើងវិញ។ ការធ្វើលំហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យរាងស្លីម ស្បែកស្រស់ស្អាត ក្មេងជាងវ័យ និងជួយកម្ចាត់មេរោគក្នុងខ្លួននោះទេ ថែមទាំងជួយធ្វើឱ្យសុដន់តឹងណែន មិនងាយជ្រាយ និងយារថែមទៀតផង។ តែទោះជាយ៉ាងណា ដើម្បីទទួលបានលទ្ធផលល្អបែបនេះ គួរតែដឹងមុនថា តើគួរហាត់ប្រាណបែបណាដើម្បីបានអត្ថប្រយោជន៍ដល់សុដន់? (សូមសួរនរណាម្នាក់ ឬគ្រូបង្ហាត់ហាត់ប្រាណ)
- ចំពោះការប្រើប្រាស់ផលិតផល គួរតែសួរអ្នកជំនាញ និងដឹងព័ត៌មានឱ្យបានច្បាស់លាស់ ចៀសវាងមានហានិភ័យកើតឡើង
- ការថែរក្សាតុល្យភាពនៃទម្ងន់ ជាផ្នែកមួយដែលចូលរួមចំណែកទប់ស្កាត់បញ្ហាសុដន់យារធ្លាក់ផងដែរ
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក