សុខភាព៖ ជម្ងឺមហារីកច្រមុះ គឺជាជម្ងឺមួយដែលបណ្ដាលមកពី ជាលិកាមួយចំនួនដូចជា sinuses ឬ nasopharynx និងកោសិកាដែលមានរាងរាបស្មើរ និង ស្តើង នៅក្នុងស្រទាប់ស្បែក epidermis ដែលមាននៅក្នុងប្រហោងច្រមុះ ។
ខាងក្រោមនេះ ជារោគសញ្ញាបឋមនៃជម្ងឺមហារីកច្រមុះមានដូចជា៖
- មានភាពរាំងស្ទះនៅក្នុងច្រមុះ និង បំពង់ក ដែលភ្ជាប់ប្រហោងច្រមុះទៅនឹងបំពង់ក
- ហូរឈាមតាមច្រមុះ
- ឈឺចាប់ត្រង់បរិវេណ-ក ដោយសារឡើងកូនកណ្តុរនៅនឹងក
- ប្រអប់សំឡេងទទួលសំឡេងមិនបានល្អ ឬស្ដាប់មិនសូវច្បាស់
- ហូរខ្ទុះពីរន្ធច្រមុះតែម្ខាង
- មានភាពពិបាកក្នុងការនិយាយឱ្យបានច្បាស់
- មានសភាពស្លេកស្លាំង ស្គមស្គាំង ដូចជាមនុស្សខ្វះឈាម និងជាតិទឹក
- ពិបាកក្នុងការធ្វើចលនា និង លើកស្មាទាំងពីរ
- មានអាការហើមប៉ោងត្រង់បរិវេណ-ក ដែលយើងមើលពុំឃើញ
ដំបូន្មានល្អ សូមពិរគ្រោះ និងតាមដានសុខភាព ជាមួយគ្រូពេទ្យជំនាញ ប្រសិនបើរកឃើញថា លោកអ្នកមានរោគសញ្ញាទាំងអស់នេះ៕
- កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
- ប្រភពៈ ព័ត៌មានក្នុងស្រុក