(+855) 11 909 020 / 69 909 011

ផឹកទឹកតាមដំបូន្មាននេះ គឺចូលរួមចំណែកព្យាបាលជម្ងឺជាច្រើនមុខ

សុខភាព៖ ទឹកពិតជាសំខាន់ណាស់ សម្រាប់ទ្រទ្រង់សុខភាព ហើយថែមទាំងចូលរួមចំណែកព្យាបាលជម្ងឺជាច្រើនមុខផងដែរ ប្រសិនបើយើងផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាត។ 

 

ជាការពិត ផឹកទឹកនៅពេលព្រឹកព្រឹលឹម គឺជួយព្យាបាលជម្ងឺមួយចំនួនដូចជា៖ ឈឺក្បាល, ឈឺខ្លួន, ប្រព័ន្ធបេះដូង, ជំងឺរលាកសន្លាក់, បេះដូងលោតញាប់, ជំងឺឆ្កួតជ្រូក, ធាត់ហួសប្រមាណ, ជំងឺហឺតដោយសាររលាកទងសួត, ជំងឺរបេង, ជំងឺរលាកស្រោមខួរក្បាល, គ្រួសតម្រងនោម, ជំងឺតម្រងទឹកនោម, ក្អួត, រលាកក្រពះ, រាគរូស, ទឹកនោមផ្អែម, ទល់លាមក, ជំងឺភ្នែកគ្រប់ប្រភេទ, ស្បូន, មហារីក និងមករដូវមិនទៀតទាត់, និងជំងឺត្រចៀក ច្រមុះ និងបំពង់ក...។

 

ខាងក្រោមនេះជាដំបូន្មានប្រាប់ពីរបៀបផឹកទឹក៖

 

១. មុនពេលដុសធ្មេញព្រឹកឡើង ត្រូវផឹកទឹក ៦៤០ មីលី្លលីត្រ។ កុំផឹកទាំងបង្ខំ ឬទឹកទាំងអស់ក្នុងរយៈពេលខ្លីដែរ។ សូមផឹកទឹកមួយៗតាមសម្រួល។

 

២. បន្ទាប់មកទៀតដុសធ្មេញ និងសម្អាតមាត់ រួចហើយ សូមកុំទាន់ពិសា ឬផឹកអ្វីទាំងអស់ ដោយរង់ចាំ ៤៥ នាទីសិន សឹមទទួលទានចំណីអាហារ។  

 

៣. សូមចងចាំថា ១៥ នាទី ក្រោយពេលទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច សូមកុំពិសា ឬផឹកអ្វីទាំងអស់។ រងចាំរយៈពេល ២ ម៉ោងសិន សឹមទទួលទានចំណីអាហារសម្រន់ផ្សេងៗ។

 

៤. ដំបូងៗច្បាស់ណាស់ លោកអ្នកច្បាស់ជាពិបាកផឹកទឹកបានច្រើនក្នុងពេលព្រឹកព្រលឹម តែលោកអ្នកអាចអនុវត្តការផឹកទឹកសន្សឹមៗបាន។ 

 

សូមបញ្ជាក់ថា៖ ផឹកទឹកតាមដំបូន្មានខាងលើ ថែមទាំងជួយព្យាបាល គ្រប់គ្រង និងកាត់បន្ថយអាការជម្ងឺសំខាន់ៗមួយចំនួនផងដែរ ដូចជា៖ 

 

- លើសសម្ពាធឈាម - ផឹកទឹករបៀបខាងលើ ៣០ ថ្ងៃ។

- ក្រពះ - ផឹកទឹករបៀបខាងលើ ១០ ថ្ងៃ

- ទឹកនោមផ្អែម - ផឹកទឹករបៀបខាងលើ ៣០ ថ្ងៃ។

- ទល់លាមក - ផឹកទឹករបៀបខាងលើ ១០ ថ្ងៃ។

- មហារីក - ផឹកទឹករបៀបខាងលើ ១៨០ ថ្ងៃ។

- ជំងឺរបេង - ផឹកទឹករបៀបខាងលើ ៩០ ថ្ងៃ។

- រលាកសន្លាក់ផឹកទឹករបៀបខាងលើ  ៣ ថ្ងៃក្នុងសប្ដាហ៍ដំបូង។ នៅសប្ដាហ៍ទី ២ សឹមធ្វើបន្តទៀតជារៀងរាល់ថ្ងៃ៕

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក