សម្រស់៖ សុភាពនារីគ្រប់រូបសុទ្ធតែចង់បានស្បែកសស្អាតតាមបែបធម្មជាតិ និងមានក្លិនក្រអូប។
ខាងក្រោមនេះជាវិធីខាត់ស្បែកតាមបែបធម្មជាតិមួយ ដែលក្រុមការងារសុខក្រមបានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ ដោយគាត់បានបញ្ជាក់ពីប្រសិទ្ធភាពខ្ពស់នៃវិធីខាត់ស្បែកនេះ និងចំណាយពេលត្រឹមតែ ២០ នាទី ហើយ ១ សប្ដាហ៍ធ្វើតែម្ដងប៉ុណ្ណោះ។
គ្រឿងផ្សំ៖
- ម្សៅស្រូវសាលី (Oat meal) ៤ ទៅ ៥ ស្លាបព្រាបាយ
- ក្រូចឆ្មា ២ ផ្លែ ចិតជាចំណិតៗ
- ទឹកដោះគោឆៅគ្មានជាតិស្ករ ២៥០មីលីលីត ឬអាចជ្រើសរើសយកយ៉ាអួសុទ្ធជំនួសក៏បានដែរ (Plain yogurt) ១ កំប៉ុង (ទំហំល្មម)
- ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ
- ម្សៅសូដា (Baking soda) ៣ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- សូមលាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ រួចយកមកខាត់លើស្បែកថ្នមៗ
- ទុកចោល ២០ នាទី រួចសឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតាជាការស្រេច៕
- កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
- ប្រភពៈ ព័ត៌មានក្នុងស្រុក និងសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់