(+855) 11 909 020 / 69 909 011

ចុកដើមទ្រូង ជាអាការមួយដែលលោកអ្នកគួរដឹង

សុខភាព៖ ចុកដើមទ្រូង គឺបណ្ដាលមកពីបេះដូង​ទទួល​ឈាម​ និង​អុកស៊ីហ្សែន​មិន​គ្រប់គ្រាន់។  

 

ចុកដើមទ្រូងមិនមែនជាជម្ងឺទេ វាគ្រាន់តែជាសញ្ញាមួយព្រមានដល់បញ្ហាសុខភាពបេះដូង និងប្រាប់យើងថា យើងកំពុងតែមានបញ្ហាប្រឈមសរសៃឈាម​បេះដូង​។ 

ជាធម្មតាយើងចុកដើមទ្រូងមិនយូរទេ តែពេលយើងប្រើប្រាស់កម្លាំងអស់ពីខ្លួន ឬហត់ខ្លាំង ដូចជា ការរត់ និងហាត់ប្រាណជាដើមនោះ វាអាចបណ្ដាលឱ្យយើងចុកទ្រូងយូររហូតដល់ទៅ ៥ នាទី។ នេះជារយះពេលចុកដើមទ្រូងដែលកើតឡើងញឹកញាប់ជាងគេ។   

 

ដោយឡែក ក្នុងករណីចុកដើមទ្រូងធ្ងន់ធ្ងរវិញ វាមិនមែនជាអាការចុកដើមទ្រូងធម្មតាទេ តែវាជាសញ្ញាមួយប្រាប់ថា យើងកំពុងតែប្រឈាមខ្លាំងនិងបញ្ហាបេះដូង ដូចជា គាំងបេះដូង ឬ​សាច់ដុំ​បេះដូង​ឈប់​កន្ត្រាក់​ភ្លាមៗ​។ និយាយឱ្យខ្លីគឺថា អាការចុកទ្រូងធ្ងន់ធ្ងរ ជាមូលហេតុធ្វើឱ្យគាំងបេះដូងភ្លាមៗ។ 

 

ដើម្បីកាត់បន្ថយ និងបង្ការអាការចុកទ្រូង លោកអ្នកអាចប្រើ nitroglycerine, beta-blockers ឬ​ថ្នាំ​ផ្សេង​ទៀត ដែលមានលក្ខណៈសម្បត្តិជួយបន្ថយការទាមទារអុកស៊ីហ្សែនរបស់បេះដូង ព្រោះថា ការចុកដើមទ្រូង គឺបេះដូងទាមទារអុកស៊ីហ្សែនខ្លាំង ដោយសារតែអុកស៊ីហ្សែនរត់ទៅកាន់បេះដូងមិនបានគ្រប់គ្រាន់៕ 

 

សរុបជារួមមក អាការចុកដើមទ្រូង មិនមែនជាជម្ងឺទេ វាជាអាការម្យ៉ាងដែលកើតឡើង ពេលបេះដូងទទួលបានអុកស៊ីហ្សែនមិនបានគ្រប់គ្រាន់។ តែដោយឡែក អាការចុកដើមទ្រូងធ្ងន់ធ្ងរវិញ គឺអាចជាសញ្ញាមួយបញ្ជាក់ថា យើងកំពុងតែប្រឈមបញ្ហាបេះដូង ឬអាចនិងត្រូវគាំងបេះដូងក្នុងពេលភ្លាមៗ បន្ទាប់ពីយើងចុក ឬកំពុងតែចុកដើមទ្រូងធ្ងន់ធ្ងរ៕   

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក