សុខភាព៖ ស្លេស គឺជាសារធាតុរាវខាប់ស្អិតៗដែលបណ្ដាលមកពីការរលាកក្រពះ និងបរិវេណបំពង-កខាងក្នុង។
ស្លេសផ្ដល់ផលវិបាកក្នុងការដកដង្ហើម តឹងច្រមុះ ក្អករ៉ាំរ៉ៃ និងបើកភ្នែកមិនរួច មានអារម្មណ៍ថាពិបាកទ្រាំត្រង់បំពង-ក។
មូលហេតុចម្បងមួយដែលបង្ករឱ្យយើងកើតស្លេស គឺការញ៉ាំអាហារ ព្រោះអាហារជាមូលហេតុធ្វើឱ្យមានការរលាកដល់ក្រពះ និងបំពង-ក។
ខាងក្រោមនេះជាប្រភេទអាហារដែលងាយបង្កឱ្យយើងកើតស្លេស៖
- ផលិតផលទឹកដោះគោ
- ទឹកសណ្ដែកសៀង
- អាហារមានជាតិផ្អែម
- សាច់ច្នៃ និងសាច់ក្រហម
- ស្រូវសាឡី
- សាច់ច្នៃនិងសាច់ក្រហម
វិធីទប់ស្កាត់ និងព្យាបាលជម្ងឺស្លេស
- ការបង្ខំស្លេសឱ្យចេញមកក្រៅដូចជា ព្យាយាមក្អក ខ្ពុរមាត់ជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល និងអាចងូតទឹកក្ដៅឧណ្ហៗ
- ការធ្វើសម្លេងក្រហ៊ឹម ជួយបំផ្លាញស្លេស ដែលមានជាប់ក្នុងបំពង-ករបស់អ្នក
- សូមរកកន្លែងគួរសមដើម្បីខាកស្តោះស្លេស លោកអ្នកមិនគួរលេបស្លេសទៅវិញទេ ព្រោះវាស្លេសដែលលាបទៅនោះជាប់នៅបំពង-កដដែល
- ញ៉ាំនំប៉័ងអាំង ព្រោះវាជាអាហារក្នុងការបំបែក និងបញ្ជូនស្លេសទៅកាន់អាស៊ីតក្នុងក្រពះ
- អាចរកវត្ថុមានកម្ដៅឧណ្ហៗស្រាល មកដាក់ត្រង់បំពង់-កឱ្យមានភាពកក់ក្ដៅ វាជួយទប់ស្កាត់ រំលាយ និងជម្រុញឱ្យស្លេសចេញមកក្រៅតាមរយៈការខាកស្ដោះ
- ក្រៅពីទម្លាប់សាមញ្ញខាងលើក្នុងការបញ្ចេញស្លេស លោកអ្នកអាចទទួលទានភេសជ្ជៈបំបាត់ស្លេស ឬថ្នាំពេទ្យផងដែរក្នុងករណីចាំបាច់
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក