(+855) 11 909 020 / 69 909 011

ថែសម្រស់ ព្យាបាលស្នាមមុសខាំ និងធ្វើឱ្យធ្មេញស កុំភ្លេចសំបកចេក

សុខភាព៖ ផ្លែចេកមិនត្រឹមតែជាចំណីអាហារសម្បូរវីតាមីននោះទេ សំបករបស់វាក៏មានអត្ថប្រយោជន៍ខ្លាំងណាស់ដែរ ដែលយើងមិនត្រូវមើលរំលង។ 

 

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃសំបកចេក៖ 

 

+លាងសម្អាតធ្មេញឱ្យសភ្លឺស្អាត

- សំបកចេកមានម្សៅ ដូច្នេះ យកវាមកត្រដុះធ្មេញ ទុកចោល ១៥ នាទី រួចលាងទឹកចេញ។ វិធីនេះជួយធ្វើឱ្យធ្មេញសស្អាត។ លោកអ្នកគួរតែធ្វើវិធីនេះ ២ ដង ក្នុងមួយថ្ងៃ ដើម្បីកម្ចាត់កាកកំណលឿងៗជាប់នឹងធ្មេញ និងជួយរក្សាធ្មេញឱ្យនៅសស្អាត។   

 

+ថែសម្រស់

- មានវិធីសាស្រ្តជាច្រើនដែលគេយកសំបកចេកមកផ្សំជារូបមន្តថែរក្សាសម្រស់បែបធម្មជាតិ។ ខាងក្រោមនេះជាការបង្ហាញជូនពីវិធីសាស្រ្តខ្លះៗ៖ 

- បើលោកអ្នកមិនចង់វែងឆ្ងាយ គឺអាចចិតយកសាច់សំបកចេញខាងក្នុង មកបិតលើស្នាមរបួស ដើម្បីជួយបន្ថយស្នាមលើផ្ទៃមុខ។  

- យកសំបកចេកដុសលើស្បែកឱ្យបានញឹកញាប់ វាជួយកម្ចាត់ និងព្យាបាលជម្ងឺសើស្បែក ស្លាកស្នាម និងស្បែកគ្រើម ព្រមទាំងជួយជម្រុញឱ្យកោសិកាស្បែកសស្អាត 

- ដើម្បីបំបាត់ស្នាមខ្មៅដោយសារដំបៅ ឬការញិចមុននៅលើផ្ទៃមុខ ឬបរិវេណស្បែកត្រង់កន្លែងណាមួយ សូមយកសំបកចេកមកត្រដុសឱ្យបានញឹកញាប់ក្នុងមួយសប្ដាហ៍។ 

- ការយកសំបកចេក មកត្រដុសលើផ្ទៃមុខ រួចទុកផ្អាប់ចោលប្រមាណ ៣០ នាទី សឹមលាងទឹកស្អាតចេញ ដើម្បីបំបាត់មុន និងស្នាមជ្រីវជ្រួញ។  

- លោកអ្នកក៏អាចយកសំបកចេក លាយជាមួយពងមាន់លាបលើមុខរងចាំ ៥ នាទី លាងសម្អាតចេញដើម្បីឱ្យផ្ទៃមុខម៉ដ្ឋស្អាតរលោង។ 

- សូមចាំថាដើម្បីទទួលបានលទ្ធផល ត្រូវឧស្សាហ៍អនុវត្តវិធីសាស្រ្តណាមួយខាងលើទាល់តែឃើញលទ្ធផល។ 

 

+បំបាត់ស្នាមមុខខាំ 

- កោសយកផ្នែកខាងក្នុងនៃសំបកចេក និងកិនត្រសក់ឱ្យម៉ដ្ឋដាក់ចាន រួចលាយគ្នាឱ្យសព្វ ហើយចាក់ទឹកចូលបន្តិចធ្វើឱ្យរាយ ងាយស្រួលលាបលើកន្លែងត្រូវមូលខាំ។ បន្ទាប់មកយកកន្សែងដាក់ទឹកកកស្អំពីលើ ៣០ នាទី រួចលាងសម្អាតចេញជាការស្រេច។ លោកអ្នកអាចជ្រើសរើសវិធីមួយទៀត គឺយកគ្រឿងផ្សំដែលលាយហើយនោះ មកលាបលើកន្សែង ឬក្រណាត់ស្អាត ហើយយកវាមករុំលើកន្លែងមូសខាំ រងចាំ ៤០ នាទី ឬមួយម៉ោងយ៉ាងយូរ រួចលាងសម្អាតចេញជាមួយទឹកកកជាការស្រេច។ វិធីនេះជួយព្យាបាល និងបំបាត់អាការក្រហាយ រលាក ឈឺចាប់ និងរមាស់តិចៗដោយសារតែមូសខាំ៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក