សុខភាព៖ ការរួមភេទ ជាចំណែកមួយយ៉ាងសំខាន់នៃសុភមង្គលរបស់ដៃគូ ជាពិសេសសម្រាប់ជីវិតជាប្ដីប្រពន្ធ។ ជាមួយគ្នានេះដែរ ការរួមភេទច្រើនដង បានចូលរួមចំណែកយ៉ាងសកម្មចំពោះសុខភាពទាំងផលល្អ និងផលប៉ះពាល់។
ខាងក្រោមនេះជាការបង្ហាញជូនពីអត្ថប្រយោជន៍ និងផលប៉ះពាល់មួយចំនួនចំពោះសុខភាព ដែលបណ្ដាលមកពីការរួមភេទច្រើនដង។
+អត្ថប្រយោជន៍ដែលទទួលបានពីការរួមភេទ៖
១- ស្រ្តីចៀសផុតពីជម្ងឺមហារីកសុដន់ ព្រោះក្នុងអំឡុងពេលរួមភេទ ការភ្ញោចទៅលើសុដន់របស់ស្រ្តីបានបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនសម្រាប់ការពារអ្នកពីជំងឺមហារីកសុដន់។
២- ការរួមភេទជាទៀតទាត់អាចជួយអ្នកប្រឆាំងនឹងមហារីកក្រពេញប្រូស្តាតបាន ព្រមទាំងជួយពង្រឹងឆ្អឹងត្រគាកផងដែរ។
៣- ជួយសម្រួល និងពង្រីកដល់ប្រព័ន្ធទឹកនោម ជាហេតុជួយដោះស្រាយបញ្ហាផ្លូវទឹកម៉ូត្រ។
៤- ការបញ្ចេញកម្លាំងក្នុងអំឡុងពេលរួមភេទ គឺជួយសម្រួលដល់ការបន្ធូរភាពតានតឹងនៃសាច់ដុំដែលធ្វើសកម្មភាពក្នុងមួយថ្ងៃ។
៥- បន្ថយការប្រឈមនឹងជម្ងឺបេះដូង ដូចជាគាំងបេះដូងជាដើម។
៦- ភាពស្រណុកដែលបានពីការរួមភេទ និងជួយសម្រួលដល់អារម្មណ៍តានតឹងរបស់អ្នកឱ្យធូរស្រាល ព្រមទាំងជម្រុញឱ្យអ្នកគេងលក់ស្រួលបន្ទាប់ពីរួមភេទថែមទៀតផង។
៧- ការរួមភេទបង្ហាញពីអារម្មណ៍ម្យ៉ាងធ្វើឱ្យដៃគូរំភើប និងមិនគិតដល់រឿងដែលស្មុគស្មាញ ដូច្នេះ អ្នកជំនាញចិត្តសាស្រ្តបានចាត់ទុកថា ការរួមភេទបានចូលរួមចំណែកទប់ស្កាត់ការកកកើត និងព្យាបាលនៃជម្ងឺផ្លូវចិត្ត។
+ផលប៉ះពាល់ពីការរួមភេទញឹកញាប់ចំពោះសុខភាព៖
១- សម្រាប់ស្រ្តីការរួមភេទច្រើនពេកអាចជាបញ្ហាមួយសម្រាប់រូបនាង ព្រោះថាបន្ទាប់ពីការរួមភេទហើយ ភាគច្រើននៃស្រ្តីគឺមានអាការហើមត្រង់បបូរមាត់ទ្វារមាស និងអាចមានអាការឈឺចាប់បន្តិចបន្តួច។
២- ក្នុងអំឡុងភេទអតិសុខុមប្រាណអាចនឹងជ្រៀតចូលក្នុងទ្វារនោមនិងប្លោកនោម បង្កឱ្យឆ្លងមេរោគទឹកនោម។
៣- ថ្វីត្បិតតែការរួមភេទល្អចំពោះសុខភាពបេះដូងមែន តែចំពោះដៃគូដែលមានប្រវត្តិបញ្ហាបេះដូង មិនគួររួមភេទញឹកញាប់ពេកទេ ព្រោះប្រឈមនឹងហានិភ័យគាំបេះដូង ហើយធ្ងន់ធ្ងររហូតដល់ស្លាប់ (ស្លាប់លើបង្គង)។
៤- ការរួមភេទជាមូលហេតុមួយធ្វើឱ្យសក់ជ្រុះ ព្រោះតែអ័រម៉ូនបំផ្លាញភាពរឹងមាំរបស់សក់ (អ័រម៉ូន Dihydrotestosterone) កើនឡើង។
៥- ចំពោះលោកអ្នកមិនមានដៃគូ ហើយសម្រេចកាមដោយខ្លួនឯង ដោយប្រើប្រាស់ឧបករណ៍ជំនួយ ទទួលរងផលប៉ះពាល់ធ្វើឱ្យខូចខាតដល់ប្រព័ន្ធសរសៃប្រសាទនៅម្ដុំតំបន់ពិសេសរបស់ខ្លួន។
សូមបញ្ជាក់ថា អត្ថបទនេះគ្រាន់តែលើកឡើងត្រួសៗពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃការរួមភេទច្រើនដងតែប៉ុណ្ណោះ។ ដូច្នេះ នៅមានហេតុផលសុខភាពជាច្រើនទៀតដែលពាក់ព័ន្ធនឹងការរួមភេទច្រើនដង៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស