សុខភាព៖ គឺវី (kivi) ជាផ្លែឈើមួយប្រភេទ ដែលសម្បូរវីតាមីន C និងមានផ្ទុកសារជាតិប៉ូតាស្យូម កាបូអ៊ីដ្រាត ម៉ាញ៉េស្យូម Serotonin, Lutein, Zeaxanthin, Actinidain, ជាតិសរសៃ រួមទាំងសារធាតុជាច្រើនទៀត។
វីតាមីន និងសារជាតិទាំងអស់ដែលមានក្នុងផ្លៃគីវី បានផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពដូចជា៖
១-ទទួលទានផ្លែគីវីទាំងសំបក គឺជួយសម្រួលដល់ការរំលាយអាហារ ជួយប្រឆាំងកូឡេស្តេរ៉ុលមិនល្អ។ តែទោះជាយ៉ាងណា លោកអ្នកគួរតែដុសរោមនៅជុំវិញផ្លែឈើនេះឱ្យស្អាតសិនសឹមទទួលទាន។
២-ទទួលទានផ្លែគីវី ៣ ផ្លែ ក្នុងមួយថ្ងៃ ជួយបន្ថយសម្ពាធឈាមបានខ្ពស់ ដែលល្អសម្រាប់អ្នកដែលឡើងឈាម ព្រមទាំងជួយរក្សាជាតិកូឡេស្តេរ៉ុលក្នុងឈាមឱ្យមានតុល្យភាព។
៣-ប្រឆាំងរ៉ាឌីកាល់សេរីមិនល្អ និងទប់ស្កាត់ជម្ងឺមហារីក ព្រមទាំងជម្រុញឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរឹងមាំប្រឆាំងនឹងជម្ងឺផ្សេងៗ។
៤-ញ៉ាំផ្លែគីវីឱ្យបានច្រើន គឺជួយទប់ស្កាត់បញ្ហាដែលកើតឡើងលើភ្នែក ដូចជា ការពារភ្នែកពីការស្រវាំង ឈឺភ្នែក និងបង្កើនភាពខ្លាំងនៃពន្លឺមើលច្បាស់ផងដែរ។
៥-សម្រាប់លោកអ្នកដែលចង់រក្សារាង និងអ្នកដែលលើសទម្ងន់ហើយចង់បន្ថយទម្ងន់ឡើងវិញ អាចជ្រើសរើសផ្លែគីវីទទួលទានបាន ព្រោះផ្លែឈើនេះជួយសម្រកទម្ងន់ និងកាត់បន្ថយការឃ្លានអាហាររបស់លោកអ្នក។ តែចំពោះអ្នកចង់ឡើងទម្ងន់ មិនគួរទទួលទានផ្លែគីវីច្រើនពេកទេ។
៦-ជាតិសរសៃ (Fiber) របស់ផ្លែគីវី ជួយកម្ចាត់ជាតិពុលចេញពីពោះវៀន តាមរយៈការបន្ទោបង់។
សូមបញ្ជាក់ថា ការទទួលទានផ្លែគីវី ៣ ផ្លែ ក្នុងមួយថ្ងៃ ពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងពិតប្រាកដ។ តែការទទួលទានបន្ថែមនូវអាហារផ្សេងៗក្នុងបរិមាណច្រើន អាចធ្វើឱ្យជាតិវីតាមីនណាមួយលើសកម្រិតបាន ដែលបង្កជាផលប៉ះពាល់ដល់សុខភាព៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក