(+855) 11 909 020 / 69 909 011

បើលោកអ្នកមានបញ្ហាក្រពះរើឡើង សូមកុំពិសាអាហារទាំងអស់នេះ

សុខភាព៖ បញ្ហាក្រពះកើតឡើងលើមនុស្សគ្រប់គ្នា វាស្ដែងឡើងក្រោមអាការចុកសៀតណែនពោះ ហើម និងឆ្អល់ពោះ ឈឺពោះបែបរ៉ាំរ៉ៃត្រង់បរិវេណចុងដង្ហើម ហើយច្រើនតែមានអាការឈឺពោះនៅពេលឃ្លាន ឬទទួលទានឆ្អែតពេក ហើយអាចឈានដល់ការក្អួតចង្អោរថែមទៀតផង។ 

 

សម្រាប់លោកអ្នកដែលមានប្រវត្តមានបញ្ហាក្រពះ ដែលបរិភោគមិនទៀងទាត់ បញ្ហាក្រពះអាចនឹងរើឡើង។ 

 

ក្នុងករណីដែលលោកអ្នកមានបញ្ហាក្រពះ ឬបញ្ហាក្រពះរើឡើង ក្នុងអំឡុងពេលនោះ សូមកុំទទួលទាននូវអាហារមួយចំនួនដូចខាងក្រោមនេះ ដើម្បីកុំឱ្យជាតិអាស៊ីដឡើងកាន់តែច្រើន បង្កឱ្យក្រពះមានដំបៅ និងសុខភាពរបស់ក្រពះត្រូវបានបំផ្លាញ ដោយសារតែទទួលទាននូវរបបអាហារ។ 

 

ខាងក្រោមនេះជាប្រភេទអាហារដែលលោកអ្នកគួរចៀសវាងពេលក្រពះមានបញ្ហា ឬឈឺក្រពះ៖  

 

- កាត់បន្ថយការទទួលទានអាហារមានរសជាតិជូរ និងហឹរខ្លាំង មានខ្លាញ់ខ្ពស់ ភេសជ្ជៈផ្សំពីសារធាតុកាហ្វេអ៊ីន និងទឹកក្រូច បន្ថយការពិសាស្រា កាហ្វេ និងស្ករជាមូលហេតុជម្រុញឱ្យអាស៊ីដក្នុងក្រពះអាហារ 

- លោកអ្នកដែលពិសាបារី គួរតែផ្អាកសិន ដើម្បីកុំ​ឱ្យផ្សែងបារីចូលទៅបំផ្លាញ់សុខភាពសួត និងក្រពះ ដែលបង្កឱ្យអាការឈឺក្រពះកាន់តែយ៉ាប់យឺន 

- ចៀសវាងការទទួលទានឆ្អែតពេក ជាពិសេសនៅពេលដែលលោកអ្នកកំពុងតែឃ្លានខ្លាំង ព្រោះវាធ្វើឱ្យក្រពះដែលកំពុងតែមានបញ្ហាហើយ ត្រូវចំណាយកម្លាំងថែមទៀតទៅលើការកិនអាហារ 

- សូមកុំប្រើប្រាស់ថ្នាំអាស្ពីរីន ក្នុងករណីធ្ងន់ធ្ងរគួរតែទៅប្រឹក្សា និងទទួលយកដំបូន្មានពីគ្រូពេទ្យ 

 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក