សុខភាព៖ ទន្លាប់ ជាផ្លែឈើមានប្រភពមកពីប្រទេសចិន និងសម្បូរជាតិសរសៃ Fiber គ្មានជាតិកូឡេស្តេរ៉ូល សូដ្យូម ទង់ដែង វីតាមីន A B C...។
ជាតិរ៉ែ និងវីតាមីននៃផ្លែទន្លាប់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
- បន្ថយការស្រេកឃ្លានអាហារ និងជួយរក្សាតុល្យភាពទម្ងន់
- សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយព្យាបាលអាការទល់លាមក
- ជាតិស្ករក្នុងផ្លែទន្លាប់មិនធ្វើឱ្យប៉ះពាល់ពាលដល់អ្នកលើសឈាម និងអ្នកជម្ងឺទឹកនោមផ្អែម
- ជួយកាត់បន្ថយសារជាតិសូដ្យូមក្នុងរាងកាយ ដែលជាសារជាតិបង្កឱ្យយើងលើសឈាម ដូច្នេះ ញ៉ាំផ្លែទន្លាប់ចូលរួមចំណែកទប់ស្កាត់ការកើតជម្ងឺលើសឈាម
- បង្កើនប្រព័ន្ធភាពស៊ាំ ជួយការពារ និងប្រឆាំងជម្ងឺ ជាពិសេសជម្ងឺឆ្លងផ្សេងៗ ដូចជា ជំងឺផ្តាសាយ និង ជំងឺហឺតជាដើម
- ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកំចាត់រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបង្កឲ្យមានជំងឺមហារីក
- បំប៉ន និងជួយពង្រឹងភ្នែករបស់អ្នកឱ្យមានសុខភាពល្អ ទប់ស្កាត់ការចុះខ្សោយនៃភ្នែក
- បង្កើនដល់ការស្រូបយកជាតិដែកពីអាហារ ដែលល្អសម្រាប់កោសិកាផលិតគ្រាប់ឈាមក្រហម
- ថ្នាំចិនបុរាណ បានយកផ្លែទន្លាប់មកផ្សំធ្វើជាឱសថព្យាបាលជម្ងឺក្អក ដូច្នេះលោកអ្នកអាចពិសាផ្លែទន្លាប់ដើម្បីកាត់បន្ថយអាការក្អក
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក