(+855) 11 909 020 / 69 909 011

អាហារបង្កើនខូឡាជែនដែលជួយបំប៉នដល់សម្រស់របស់យើង

សុខភាព៖ ខូឡាជែន ជាជាតិប្រូតេអ៊ីម្យ៉ា មានអត្ថប្រយោជន៍ដល់សម្រស់ ដូចជា ស្បែក សរសៃសក់ ក្រចក និងឆ្អឹងជាដើម។ ប្រសិនបើក្នុងរាងកាយរបស់អ្នក មានជាតិខូឡាជែនគ្រប់គ្រាន់ នោះសម្រស់របស់លោកអ្នកក៏ក្មេងជាងវ័យទៅតាមនោះដែរ។ 

 

ការណែនាំបានបង្ហាញថា យើងអាចបង្កើនជាតិខូឡាជែនបាន ដោយគ្រាន់តែទទួលទានអាហារសម្បូរសារជាតិវីតាមីន A C E ស័ង្កសី និងខ្លាញ់ត្រីជាដើម។ 

 

ខាងក្រោមនេះជាអាហារមួយចំនួនដែលផ្ទុកជាតិខូឡាជែន។

 

- បន្លែ និងផ្លែឈើមានពណ៌ទឹកក្រូច ដូចជា មើមការ៉ុត ល្ពៅ ល្ហុង ក្រូចថ្លុង អាព្រីកូត ត្រសក់ស្រូវ និងត្រសក់ផ្អរ 

- បន្លែពណ៌បៃតង និងផ្លែឈើរសជាតិជូរ និងអម្បូរក្រូច

- ទទួលទានចំណីអាហារផ្ទុកជាតិស័ង្កសី ដូចជា គ្រឿងសមុទ្រ សាច់ក្រហម ស៊ុតផ្នែកពណ៌ស ទំពាំងបារាំង សណ្តែកសៀង និងគ្រាប់ធញ្ញជាតិ

- ទទួលទានចំណីអាហារផ្ទុកសារជាតិខ្លាញ់ត្រី អូមេហ្គា ៣ ដូចជា ត្រីសាម៉ុង ត្រីសាឌីន និងត្រីធូណា  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក