(+855) 11 909 020 / 69 909 011

ញ៉ាំចេកជំនួយអាហារ ៣ ពេល មិនដល់១សប្ដាហ៍ ស្រកបានជាង ៤ គីឡូក្រាម

សុខភាព៖ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង លោកអ្នកអាចស្រកទម្ងន់ប្រហែល ៤ គីឡូក្រាម ដោយគ្រាន់តែបរិភោគផ្លែចេកទុំពណ៌លឿង ២ ផ្លែ និងផឹកទឹកដោះគោដែលគ្មានជាតិស្ករ និងជាតិខ្លាញ់ទាប ជំនួសឱ្យអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ 

 

ក្នុងអំឡុងពេលទទួលយករបបអាហារនេះ លោកអ្នកមិនអាច​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​អ្វី​បន្ថែម​ឡើយ។ ថ្វីត្បិតតែការប្ដូររបបអាហារពីអាហារធម្មតា ៣ ពេល មកទទួលទានតែផ្លែចេក ២ ផ្លែ និងផឹកទឹកដោះគោ វាពិតជាពិបាកអនុវត្តមែន តែមានប្រសិទ្ធិភាពខ្ពស់ណាស់ក្នុងការសម្រកទម្ងន់។ តែយ៉ាងណា លោកអ្នកគួរតែពិសាទឹកដោះគោជាមុនសិន សឹមញ៉ាំចេកតាមក្រោយ។ 

 

សូមបញ្ជាក់ថា បើលោកអ្នកទទួលទានចេកជំនួសអាហារពេលព្រឹកមិនឆ្អែត អាចបន្ថែម ស៊ុត​ឆ្អិន​ ១​ គ្រាប់ជា​រៀងរាល់​ថ្ងៃ និងសម្រាប់អាហារពេលថ្ងៃត្រង់ និងល្ងាច អាចញ៉ាំបន្ថែមបន្លែខ្លះៗបាន ព្រោះរាងកាយរបស់យើងត្រូវការថាមពល ដើម្បីបញ្ចេញសកម្មភាពក្នុងមួយថ្ងៃៗ៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក