(+855) 11 909 020 / 69 909 011

តិចនិក បំបាត់ក្លិនសានៃក្លៀក ដែលលោកអ្នកងាយធ្វើបំផុត

សុខភាព៖ បញ្ហាក្លិនខ្លួន ជាពិសេសក្លិនសានៃក្លៀក បានធ្វើឱ្យមនុស្សគ្រប់រូបមានការអៀនខ្មាស់ មិនឈរក្បែរអ្នកដទៃ ជាពិសេសដៃគូស្នេហាតែម្ដង។ 

 

តែសូមកុំបារម្ភអី ដើម្បីបំបាត់ក្លិនសានៃក្លៀក លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តងាយៗខាងក្រោមនេះបាន។ 

 

១- យកក្រូចឆ្មាចិតជាចំណិតៗ រួចដុសត្រង់បរិវេណក្លៀករាល់ពេលដែលលោកអ្នកងូតទឹកសម្អាតកាយ។ ធ្វើបែបនេះរាល់ពេលងូតទឹកម្ដងៗ នោះក្លិនក្លៀកនឹងកាត់បន្ថយរហូតធំក្លិន។   

២- យកក្រូចឆ្មាច្របាច់យកទឹក ២ ស្លាបព្រា លាយជាមួយស្ករសរ ១ ស្លាបព្រាកាហ្វេ កូរឱ្យសព្វក្លាយជាល្បាយ រួចយកមកលាបលើក្លៀកទុកចោលប្រហែល ១៥ នាទី លាងសម្អាតចេញជាការស្រេច។ 

៣- យកដុំសាច់ជូរជ្រលក់ទឹក រួចមកត្រដុសក្លៀកដោយម៉ាស្សាថ្នមៗ ប្រហែល ១០ នាទី រួចលាងសម្អាតចេញ វាមិនត្រឹមតែជួយបំបាត់ក្លិនក្លៀកនោះទេ ថែមទាងជួយធ្វើឱ្យក្លៀកសទៀតផង។    

 

ទន្ទឹមនឹងនេះដែរ ការណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលជួយទប់ស្កាត់ការបែកញើស និងកម្ចាត់ក្លិនមិនល្អនៃក្លៀក ជាជម្រើសល្អមួយមុននឹងលោកអ្នករៀបចំចេញទៅណាមកណា។ 

 

បន្ថែមពីលើនេះទៀត បញ្ហាក្លិនក្លៀក គឺមានជាប់ទាក់ទងនឹងសុខភាព និងរបបអាហាររបស់អ្នក។ ដូច្នេះ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងការអនាម័យខ្លួនប្រាណ ការរស់នៅ និងរបបអាហារ។ 

 

សូមបញ្ជាក់ថា អាហារមួយចំនួន ដែលបង្កឱ្យយើងមានក្លិនក្លៀក ដូចជា  ម្សៅការី ខ្ទឹមស ស្អំ កន្ធំថេត ទុរេន រួមទាំង ស៊ុត សូកូឡា និងភេសជ្ជៈនានាដែលមានជាតិអាល់កុល៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក