សុខភាព៖ ទទួលទានផ្លែមៀនស្រស់ពិតជាទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងប្រាកដ ហើយអ្វីដែលពិសេសនោះ គឺការយកសាច់ផ្លែមៀនស្រស់ និងសាច់ផ្លែមៀនក្រៀម ទៅដាំ ឬរម្ងាស់ក្នុងទឹកក៏ទទួលបានអត្ថប្រយោជន៍ច្រើនដែរ។
ខាងក្រោមនេះជាការណែនាំ...
១- យកសាច់ផ្លែមៀន និងស្ករក្នុងបរិមាណស្មើគ្នា យកទៅរម្ងាស់ទឹករហូតក្លាយជាទឹកស្ករ ពិសាឱ្យបានពីរដងក្នុងមួយថ្ងៃ គឺជួយប៉ូវកម្លាំងណាស់ ព្រមទាំងជួយឱ្យសម្រានលក់ស្រួល រោគស្ពឹកសរសៃប្រសាទ ឬភ្លេចភ្លាំង។
២- យកសាច់ផ្លែមៀន ក្នុងបរិមាណ ២០ ក្រាម ទៅដាំក្នុងទឹកចំនួន ៣០០ មីលីលីត្រ គឺជួយប៉ូវឈាម។
៣- យកសាច់ផ្លែមៀនដែលហាលក្រៀម ដាក់ដាំទឹកផឹក ជួយដោះស្រាយបញ្ហាឈឺក្បាល ឬវិលមុខ។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក