សុខភាព៖ ការចូលគេងឱ្យបានទៀងទាត់ និងគ្រប់គ្រាន់ ពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះសុខភាពរបស់មនុស្សគ្រប់រូប ហើយជាពិសេសសម្រាប់ស្រ្តីផ្ទាល់ គឺជួយឱ្យសម្រស់រក្សាបាននូវភាពស្រស់ស្អាត់បានយូរ និងក្មេងជាងវ័យ។ តែទន្ទឹមនឹងនេះដែរ មានទម្លាប់មិនល្អមួយចំនួន ដែលស្រ្តីគ្រប់រូបបានធ្វើមុនពេលចូលគេង បណ្ដាលឱ្យប៉ះពាល់ដល់សុខភាព និងសម្រស់របស់ខ្លួន។
ខាងក្រោមនេះជាទម្លាប់មិនល្អប៉ះពាល់ដល់សុខភាព ដែលស្រ្តីគ្រប់រូបមិនគួរធ្វើមុនពេលចូលគេង។
១- គេងពាក់អាវទ្រនាប់ និងពាក់អាវទ្រនាប់តឹងពេក អាចជាកត្តាប្រឈមនឹងជម្ងឺមហារីកសុដន់។
២- ពាក់គ្រឿងអលង្ការពេលគេង បណ្ដាលឱ្យរាងកាយស្រូបយកជាតិពុលពីក្នុងគ្រឿងអលង្ការនោះ ធ្វើឱ្យពិបាកក្នុងការផ្លាស់ប្តូសារធាតុចិញ្ចឹម ដែលនាំឲ្យកោសិកាមនុស្សស្រីឆាប់ចាស់។
៣- ពេលគេងសូមកុំដាក់ទូរស័ព្ទក្បែរខ្លួន ព្រោះវាធ្វើឱ្យយើងគេងមិនស្កប់ស្កល់ ដោយសារធាតុវិទ្យុសកម្មភាយចេញពីទូរស័ព្ទដៃ បណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធជីពចរ និងបេះដូង។
ដូច្នេះ ស្រ្តីគ្រប់រូបមុនពេលរៀបចំខ្លួនទទួលទានដំណេក គួរតែប្រុងប្រយ័ត្ន និងចៀសឱ្យឆ្ងាយពីទម្លាប់ខាងលើនេះ៕
- កែសម្រួលដោយ៖ សុខក្រម-Sokharkom
- ដកស្រង់ពី៖ សុខភាពក្នុងស្រុកប្រចាំថ្ងៃ