សុខភាព៖ អ្នកប្រហែលជាមិនដឹងទេថា អណ្ដាតគោ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវសារជាតិរ៉ែជាច្រើនទៀត ដូចជា ជាតិដែក ស័ង្កសី និងពពួកវីតាមីន B។
ដោយសារតែសារជាតិទាំងអស់នេះហើយ ទើបធ្វើឱ្យអណ្ដាតគោផ្ដល់អត្ថប្រយោជន៍ដល់អ្នកទទួលទានដូចជា៖
- បង្កើនប្រព័ន្ធភាពស៊ាំការពារពីជម្ងឺផ្សេងៗ ជាពិសេសជម្ងឺឆ្លង
- បង្កើនជាតិដែកឡើងវិញ និងព្យាបាលជម្ងឺស្លេកស្លាំង
- បង្កើនថាមពលដល់រាងកាយ ជំនួយដល់សាច់ដុំ ល្អសម្រាប់អ្នកហាត់ប្រាណយកសាច់ដុំ
- ជំនួយដល់សរសៃប្រសាទ និងប្រព័ន្ធខួរក្បាលឱ្យមានដំណើរការល្អ
- បញ្ចុះសម្ពាធឈាម
សូមបញ្ចាក់ថា ទោះជាយ៉ាងណា ក្នុងរបបអាហារការទទួលទាននូវចំណីអាហារដដែលមិនមែនជាការល្អនោះទេ ដូច្នេះ ទោះបីជាអណ្ដាតគោ លោកអ្នកចូលចិត្តញ៉ាំ និងទទួលបានអត្ថប្រយោជន៍យ៉ាងណា ក៏គួរតែកុំពិសាញឹកញាប់ពេក៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក