(+855) 11 909 020 / 69 909 011

ទឹកអង្ករ ទឹកដោះគោឆៅ និងទឹកឃ្មុំ ជាម៉ាស់បិតមុខដ៏អស្ចារ្យ

សុខភាព៖ ជនជាតិជប៉ុន ចាត់ទុកថា អង្ករជាគ្រឿងផ្សំដ៏សំខាន់សម្រាប់យកទៅច្នៃថែទាំសម្រស់ ព្រោះថាអង្ករផ្ទុកនូវសារជាតិ ជួយការពារស្បែកប្រឆាំងពីពន្លឺព្រះអាទិត្យ ផ្ទុកអាស៊ីត Linoleic និង​សារជាតិ Squalene ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម និងជួយជម្រុញឱ្យមានការផលិតកូឡាជែនក្នុងស្បែក ដែលជួយរក្សាស្បែកឱ្យនៅក្មេងជាងវ័យ កាត់បន្ថយភាពជ្រីវជ្រួញ និងធ្វើឱ្យសម្រស់កាន់តែផូរផង់។

 

ភាពអស្ចារ្យនៃអង្ករចំពោះសម្រស់នេះហើយ ទើបត្រូវបានគេច្នៃអង្ករយកទៅធ្វើជាម៉ាស់បិតមុខ។  

 

ខាងក្រោមនេះ ជាវិធីសាស្រ្តច្នៃម៉ាស់បិតមុខតាមបែបធម្មជាតិផលិតពីអង្ករ ដែលលោកអ្នកអាចអនុវត្តបានដោយខ្លួនឯង។ 

 

គ្រឿងផ្សំ៖

- ទឹកបាយដែលកំពុងតែដាំ ក្នុងបរិមាណសមល្មម ឬ ៣ ស្លាបព្រាបាយ

- ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ 

- ទឹកឃ្មុំ ១ ស្លាបព្រាបាយ 

 

វិធីធ្វើ៖

- សម្រឹតយកទឹកបាយដែលកំពុងតែដាំ  រួចទុកចោលក្នុងសីតុណ្ហភាពឧណ្ហៗបន្តិច សឹមដាក់ទឹកដោះគោឆៅចូលរួចកូរឱ្យសព្វ។ បន្ទាប់មកទុកឱ្យត្រជាក់ សឹមបន្ថែមទឹកឃ្មុំចូលតាមក្រោយរួចកូរឱ្យសព្វជាការស្រេច។

 

វិធីប្រើ៖ 

- យកគ្រឿងផ្សំដែលផ្សំបានហើយនោះ មកបៀកបិតលើមុខដូចបិតម៉ាស់ សូមបិតរហូតទាល់តែម៉ាស់ស្ងួត សឹមលាងជាមួយទឹកធម្មតាចេញ៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក