សុខភាព៖ ប៉ារ៉ាស៊ីត ជាកោសិកាមីក្រូទស្សន៍ សំដៅទៅលើ ពពួកព្រូន តេនញ៉ា ដែលមិនអាចមើលដោយភ្នែកទទេបាន ហើយជាទូទៅវារស់នៅក្នុងប្រព័ន្ធរំលាយរបស់យើង។
មានកត្តាជាច្រើនដែលនាំឱ្យយើងកើតប៉ារ៉ាស៊ីត ដូចជា ការបរិភោគចំណីអាហារ និងផឹកទឹកគ្មានអនាម័យ និងញ៉ាំបន្លែឆៅជាដើម។
ខាងក្រោមនេះ ជារោគសញ្ញាដែលបញ្ចាក់ថា ក្នុងប្រព័ន្ធរំលាយអាហាររបស់យើង កំពុងតែមានផ្ទុកនូវពពួកប៉ារ៉ាស៊ីត។
- ឈឺចាប់សន្លាក់ និងសាច់ដុំ
- មានភាពស្លេកស្លាំងដោយសារតែខ្វះជាតិដែក
- អស់កម្លាំង និងស្មុគស្មាញ
- រាគរូស ឬទល់លាមក
- ឈឺពោះ ឬហើមពោះ
- មានអាការដូចជាឈឺពោះ ចង្អោរ គ្រុនក្តៅ និងហើមពោះ
- មានបញ្ហាប្រព័ន្ធរំលាយអាហារ
- ស្បែកឡើងកន្ទួល មានស្នាមក្រហមលើស្បែក ឬឡើងពងបែកនៅលើស្បែក
- សង្គាតធ្មេញនៅពេលគេង និងគេងមិនលក់ អាចឧស្សាហ៍ក្រោកនៅពេលយប់
ដូច្នេះ ប្រសិនបើលោកអ្នកសង្កេតឃើញថា ខ្លួនកំពុងតែស្ថិតក្នុងអាការទាំងអស់នេះ សូមប្រញ៉ាប់រុះរាន់រកថ្នាំព្យាបាល ឬលេបថ្នាំទម្លាក់សត្វល្អិត តាមការណែនាំរបស់គ្រូពេទ្យ។
សូមបញ្ជាក់ថា ផលប៉ះពាល់ដែលបណ្ដាលមកពីយើងកើតប៉ារ៉ាស៊ីត គឺដូចជា ធ្វើឱ្យបេះដូងខ្សោយ ប្រកាច់ ពិការភ្នែក និងធ្ងន់ធ្ងរគឺអាចដល់បាត់បង់ជីវិតថែមទៀតផង៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក