សុខភាព៖ ទឹករ៉ែ មានប្រភពពីទឹកក្រោមដី ទឹកជ្រោះ និងទឹកធ្លាក់ក្រោមថ្ម ដែលសម្បូរទៅដោយជាតិរ៉ែសំខាន់ៗ រួមមាន សង្កសី ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម និងប៉ូតាស្យូម សម្រាប់ជួយទ្រទ្រង់សុខភាពរាងកាយ។
ទឹករ៉ែ មានអត្ថប្រយោជន៍ច្រើនជាងទឹកសុទ្ធ និងទឹកដាំដែលយើងទទួលទានជាប្រចាំថ្ងៃ ដោយសារ៖
- ផឹកទឹករ៉ែគឺជួយដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យស្រកទម្ងន់ ព្រោះទឹករ៉ែគ្មានជាតិកាឡូរី និងជាតិស្ករ។
- ទឹករ៉ែ ជាប្រភពនៃជាតិកាល់ស្យូម ដូច្នេះ ការពិសាទឹករ៉ែ គឺជួយធ្វើឱ្យឆ្អឹងរឹងមាំ និងការពារជម្ងឺពុកឆ្អឹងផងដែរ។ ចំពោះស្រ្តីអស់រដូវ ទទួលទានទឹករ៉ែ គឺជួយសម្រួលដល់សុខភាពឆ្អឹងរបស់គាត់។
- ជួយរក្សាសម្ពាធឈាម និងជំនួយដល់សុខភាពខួរក្បាល។
- ជំនួយដល់សុខភាពសក់ និងក្រចក ធ្វើវាទាំងពីររឹងមាំ។
- ជាតិស៊ីលីកា (Silica) ក្នុងទឹករ៉ែជួយបង្កើនកម្រិតខូឡាជែនក្នុងរាងកាយ ដែលជួយជម្រុញឱ្យសុខភាពស្បែក ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្មាមអុចខ្មៅ និងផ្ទៃមុខដែលខ្មៅស្រអាប់ ព្រមទាំងធ្វើឱ្យស្បែកមានសំណើម ភាពស្រស់ថ្លា ទន់ និងភ្លឺរលោងថែមទៀតផង។
- ទប់ទល់ការឡើងជាតិអាស៊ីត និងកម្រិតជាតិអាស៊ីតក្នុងឈាមមានតុល្យភាព។ ជាតិអាស៊ីត ជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
- ពិសាទឹករ៉ែជាប្រចាំ ជួយកាត់បន្ថយការប្រឈមជម្ងឺក្រួសក្នុងតម្រោងនោម ព្រោះសារជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ជួយកម្ចាត់ Calcium Oxalate ពីតម្រង់នោម។ Calcium Oxalate ជាមូលហេតុធ្វើឱ្យកើតបញ្ហាក្រួសតម្រងនោម។
- ទឹករ៉ែ ជាប្រភពនៃអាឡិចត្រូលីត្រ ដែលអាចជួយរក្សាជាតិទឹកក្នុងរាងកាយ ការពារការខ្សោះជាតិទឹកក្នុងរាងកាយ និងជម្រុញឱ្យរាងកាយស្រូបជាតិទឹកបានល្អ។
- បង្កើនការចង់ចាំ ទប់ស្កាត់បញ្ហាជម្ងឺភ្លេចភ្លាំង និងកាត់បន្ថយហានិភ័យឈានចូលដល់វ័យជរាវង្វេងវង្វាន់ ឬចាស់វង្វេងវង្វាន់។
- ធ្វើឱ្យសាច់ដុំមានដំណើរការល្អ និងរឹងមាំ ព្រមទាំងកាត់បន្ថយអាការឈឺសាច់ដុំ និងទប់ស្កាត់ការរបួសដល់សាច់ដុំពេលធ្វើការងារធ្ងន់ លំហាត់ប្រាណ ឬលេងកីឡា។
- ជំនួយដល់សុខភាពពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ ដូចជា ក្រពះ និងពោះវៀន ដូច្នេះ ទឹករ៉ែជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
- ចំពោះស្រ្តីមករដូវ ពិសាទឹករ៉ែ ជួយកាត់បន្ថយអាការឈឺចាប់មានមួយកម្រិតផងដែរ។
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក