សុខភាព៖ សម្រាប់សុភាពនារីដែលចង់សម្រកខ្លាញ់ក្បាលពោះ អាចអនុវត្តវិធីសាស្រ្តខាងក្រោមនេះបាន។
គ្រឿងផ្សំ៖
- ទឹកឃ្មុំ
- អំបិល
វិធីធ្វើ៖
- ក្រូចឆ្មារលុញជាមួយអំបិល ទុករយះពេល២០នាទី រួចជូតអំបិលនោះចេញ។
- រួចហាន់ក្រូចឆ្មារជាចំណិតស្ដើងៗ ហើយដាក់ក្នុងក្រឡមួយ។
- បន្ទាប់មកចាក់ទឹកឃ្មុំសុទ្ធ ចូលទៅក្នុងក្រឡនោះ បិទគម្រប រួចរក្សាទុករយៈពេលបីថ្ងៃ រួចអាចដួសវាយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាផឹក។
- ផឹកមុនចូលគេង និងមុនពេលទទួលទានអាហារពេលព្រឹក ២០ នាទីជារៀងរាល់ថ្ងៃ។ ផឹកភេស្ជៈនេះរយៈពេល ២ សប្ដាហ៍ឡើងទៅនោះលោកអ្នកឃើញលទ្ធផល៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក