(+855) 11 909 020 / 69 909 011

វិធីសាស្រ្ត ៣ យ៉ាងបំបាត់ក្លៀកខ្មៅតាមបែបធម្មជាតិ

ក្លៀកខ្មៅ អាចបណ្ដាលមកពីយើងប្រើប្រាស់នូវផលិតផលខុស ឬដករោមកក្លៀកញឹកញាប់ពេក។ 

 

បញ្ហាក្លៀកខ្មៅត្រូវបានកម្ចាត់ចោលដោយវីធីសាស្រ្តព្យាបាលបែបវិទ្យាសាស្រ្ត និងធម្មជាតិ។ 

 

តែក្នុងអត្ថបទនេះ សូមលើកតែវិធីសាស្រ្តបែបធម្មជាតិប៉ុណ្ណោះ។ 

 

ខាងក្រោមនេះជាវិធីសាស្រ្តបំបាត់ក្លៀកខ្មៅ៖

 

ទី១- សាច់អំពិលទុំ២ស្លាបព្រាបាយ និងទឹកឃ្មុំប្រមាណជា១ស្លាបព្រាកាហ្វេ លាយបញ្ចូលគ្នាឱ្យសព្វ រួចយកមកលាបត្រដុសក្លៀកឱ្យបាន៥នាទី រួចលាងសម្អាតចេញជាការស្រេច។ សូមអនុវត្តវិធីនេះ ឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្ដាហ៍។

 

ទី២- យកត្រសក់បុកកិនឱ្យម៉ដ្ឋក្នុងបរិមាណមួយស្លាបព្រាបាយ ផ្សំជាមួយប្រេងដូង១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ម្សៅល្មៀតកន្លះស្លាបព្រាបាយ រួចកូរគ្រឿងផ្សំទាំងអស់គ្នាចូលគ្នាឱ្យសព្វ បន្ទាប់មកយកមកលាបលើក្លៀកទុកចោល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ សូមអនុវត្តវិធីសាស្រ្តនេះឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្ដាហ៍។

 

ទី៣- ក្រូចឆ្មារមួយចំណិត មកត្រដុសថ្នមៗត្រង់ក្លៀក ២ ទៅ ៣ នាទី ជារៀងរាល់ថ្ងៃ រួចលាងសម្អាតចេញជាការស្រេច។ សូមអនុវត្តវិធីសាស្រ្តនេះ ជារៀងរាល់ថ្ងៃរហូតទាល់តែឃើញក្លៀក ចាប់ផ្ដើមបាត់ខ្មៅបន្តិចម្ដងៗ៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក