(+855) 11 909 020 / 69 909 011

ផលប៉ះពាល់ដែលបណ្ដាលមកពីកត្តាធាត់ជ្រុលរបស់ក្មេង

សុខភាព៖ កុមារ ឬក្មេងដែលធាត់ជ្រុល គឺមិនមែនជាការល្អនោះទេ​។ ការទទួលទានចំណីអាហារ ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងចេះតែបណ្ដោយតាមការស្រេកឃ្លានរបស់ក្មេង នឹងធ្វើឱ្យពួកគេប្រឈមបញ្ហាជម្ងឺមួយចំនួន។

 

- ប៉ះពាល់ដល់ដំណើរការរំលាយជាតិស្ករក្នុងរាងកាយ បង្កឱ្យលើសជាតិស្ករ ក្លាយទៅជាជម្ងឺទឹកនោមផ្អែម។ 

- ស្ថិតក្នុងកត្តាប្រឈមនឹងជម្ងឺកាចសាវមួយចំនួន ដូចជា ជម្ងឺបេះដូង​ និងជម្ងឺ​ទឹកនោម​ផ្អែមជាដើម។ ប្រភពនៃជម្ងឺកាចសាហាវទាំងអស់នេះ រួមមានសម្ពាធ​ឈាម​ឡើង​ខ្ពស់​, កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​, មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ និង មាន​ខ្លាញ់​ច្រើននៅក្នុង​ពោះ​។​

- មានសម្ពាធឈាម និងកម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ឡើង​ខ្ពស់​ អាច​នឹង​មាន​ការវិវត្ត​ន៍ នូវ​ជម្ងឺលើសសម្ពាធ​ឈាម។

- សម្រាប់ក្មេងស្រីដែលធាត់ គឺមានវដ្ត​ឈាមរដូវ​មុន​ពេល​កំណត់។ ​

- គេងមិនលក់ និងគេងលក់ច្រើនតែស្រម៉ុកខ្លាំងខុសពីធម្មតា។ 

- ប្រឈមនឹងជម្ងឺហឺត និងបញ្ហាទាក់ទងនឹងប្រព័ន្ធដកដង្ហើម។ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក