(+855) 11 909 020 / 69 909 011

ផឹកភេសជ្ជៈនេះរាល់ព្រឹកធានាថាសុខភាពរបស់អ្នកល្អឥតខ្ចោះ

គ្រប់គ្នាសុទ្ធតែដឹងថា រមៀត គឺជាឳសថទិព្វដែលបានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះសុខភាពរបស់យើងគ្រប់គ្នា។

 

អាស្រ័យហេតុនេះហើយ ការទទួលទានភេសជ្ជៈដែលផ្សំឡើងពីរមៀត ជាមួយនឹងទឹកឃ្មុំ រួមទាំងគ្រឿងផ្សំដទៃទៀតជារៀងរាល់ព្រឹក។ 

 

ខាងក្រោមនេះជាការណែនាំពីរបៀបធ្វើភេសជ្ជៈរមៀត៖

 

គ្រឿងផ្សំ៖

 

- ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ 

- ទឹកឃ្មុំ ១ភាគ ៤ពែង

- ម្សៅម្ទេស ឬម្ទេសហ្មត់ ១ភាគ៨នៃស្លាបព្រាកាហ្វេ

- ទឹកខ្មេះប៉ោម ១ភាគ៤ ពែង (អាចរកទិញទឹកខ្មេះប៉ោម Apple Cider Vinegar ដោយងាយនៅបណ្តាផ្សារទំនើប)

- ទឹកស្អាត ៤ពែង

 

វិធីធ្វើ៖ 

 

- ជាដំបូងដាំទឹកឱ្យពុះ សឹមបិទភ្លើងទុកឱ្យរាងត្រជាក់បន្តិច រួចលាយគ្រឿងផ្សំទាំងអស់កូរបញ្ចូលគ្នាឱ្យសព្វ

- បន្ទាប់មក យកទឹកមួយនេះច្រកក្នុងដប ទុកក្នុងទូទឹកកក សម្រាប់ប្រើប្រាស់នៅពេលក្រោយ

- អ្នកអាចទទួលទានទឹកនេះ មួយថ្ងៃមួយកែវជារឿងរាល់ព្រឹកបាន។ 

 

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីការផឹកទឹកភេសជ្ជៈរមៀតជារៀងរាល់ព្រឹក។ 

 

- បន្ថយការរលាក

- បង្កើនប្រព័ន្ធខួរក្បាលឱ្យមានដំណើរការល្អ

- ជំនួយក្រពះពោះវៀន និងកម្ចាត់សត្វល្អិត 

- ការពារពីជម្ងឺមហារីក

- ជំនួយដល់សុខភាពផ្លូវចិត្ត៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក