(+855) 11 909 020 / 69 909 011

វិធីសាស្រ្ត ៥ យ៉ាងបំបាត់រន្ធញើសនៅថ្ងាស់ ច្រមុះ និងចង្កា

សុខភាព៖ ការទទួលទានចំណីអាហារដែលមានរសជាតិហឺរ សម្បូរខ្លាញ់ និងផ្អែមពេក សុទ្ធតែជាកត្តាដែលធ្វើឱ្យរន្ធញើសធំនៅលើថ្ងាស់ ច្រមុះ និងចង្កា ដែលបណ្ដាលឱ្យស្បែកមុខបាត់បង់សោភ័ណភាព។ 

 

ខាងក្រោមនេះជាវិធីសាស្រ្តបំបាត់រន្ធញើសយ៉ាងមានប្រសិទ្ធិភាព។

 

១- យកស៊ុតពណ៌ស ឬផ្នែកពណ៌សនៃស៊ុត លាយជាមួយទឹកក្រូចឆ្មារសំបកលឿង ២ ស្លាបព្រា រួចលាបវាស្ដើងៗនៅលើមុខ ទុករហូតទាល់តែស្ងួត និងលាងសម្អាតចេញជាការស្រេច។ 

 

២- លាយទឹកឃ្មុំ ៣ស្លាបព្រាបាយ ជាមួយនឹងម្សៅឈើអែម (cinnamon powder រកទិញបានតាមផ្សារទំនើប) ចំនួន១ស្លាបព្រាបាយ ហើយកូរឱ្យសព្វ។ បន្ទាប់មកយកល្បាយនេះលាបនៅលើមុខ ដោយធ្វើការម៉ាស្សារយៈពេល២ ទៅ ៣ នាទី មុននឹងពេលលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

 

៣- ប្រើអំបិលចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងយ៉ាអួចំនួន ៤ស្លាបព្រាបាយចូលគ្នាឲ្យសព្វរហូតដល់អំបិលរលាយ ទើបចាក់ទឹកក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំចំនួន ១ស្លាបកាហ្វេស្មើគ្នា ហើយកូរល្បាយនេះឲ្យចូលគ្នាសព្វល្អ។ បន្ទាប់មកលាបល្បាយដែលលាយរួចនៅលើមុខដោយធ្វើការម៉ាស្សាថ្មមៗនៅត្រង់ថ្ងាស ច្រមុះ ចង្កា និងរង្វង់មាត់រយៈពេល១០នាទី ទើបលាងសម្អាតចេញជាមួយទឹកក្តៅល្មម។ 

 

៤- យកជែលប្រទាលកន្ទុយក្រពើចំនួន ១ ស្លាបព្រាបាយ លាយជាមួយស៊ុតសមួយគ្រាប់កូរឱ្យសព្វ បន្ទាប់មកលាបវានៅលើស្បែកមុខទុកចោលមួយសន្ទុះ រួចលាងសម្អាតចេញជាការស្រេច។

 

៥- ប្រើអំបិលចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងយ៉ាអួចំនួន ៤ស្លាបព្រាបាយ រួចកូរឱ្យសព្វរហូតដល់អំបិលរលាយ ទើបចាក់ទឹកក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំចំនួន ១ស្លាបកាហ្វេស្មើគ្នា ហើយកូរល្បាយនេះឱ្យសព្វល្អ។ បន្ទាប់មកលាបល្បាយដែលលាយរួចនៅលើមុខ ដោយធ្វើការម៉ាស្សាថ្មមៗនៅត្រង់ថ្ងាស ច្រមុះ ចង្កា និងរង្វង់មាត់រយៈពេល១០នាទី ទើបលាងសម្អាតចេញជាមួយទឹកក្តៅល្មមជាការស្រេច។ 

 

សូមបញ្ជាក់ថា លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយ ដែលលោកអ្នកពេញចិត្ត និងងាយស្រួលធ្វើសម្រាប់លោកអ្នក៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក